សិក្ខាសាលាពិគ្រោះយោបល់ស្តីពី "នីតិវិធីប្រតិបត្តិស្តង់ដារ អន្តរទំនាក់ទំនង និងផែនការយថាភាពក្នុងកិច្ចសហប្រតបត្តិការ ការត្រៀមលក្ខណៈឆ្លើយតប នឹងការវិលត្រឡប់ដោយជនចំណាកស្រុក"

BY SOM SIVWIN

Published on 19 Feb, 2020

(រាជធានីភ្នំពេញ)៖  នាព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣  ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០  នៅភោជនីយដ្ឋានទន្លេបាសាក់២  អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ  បានធ្វើសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី "នីតិវិធីប្រតិបត្តិស្តង់ដារ  អន្តរទំនាក់ទំនង  និងផែនការយថាភាពក្នុងកិច្ចសហប្រតបត្តិការ  ការត្រៀមលក្ខណៈឆ្លើយតប នឹងការវិលត្រឡប់ដោយជនចំណាកស្រុក"។ អង្គសិក្ខាសាលានេះប្រព្រឹត្តិឡើងក្រោមជាគណៈអធិបតីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯកឧត្តមស៊ាវ ហួង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកស្រីKristin Parco ប្រធានអង្គការIOM ប្រចាំកម្ពុជា។  អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានេះមាន  លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណសំខាន់ អគ្គលេខាធិការ ឯកឧត្តមលោកជំទាវ ជាអគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋានរដ្ឋបាល-សរុប ប្រធានក្រុមជំនួយកិច្ចការទាំង៦ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ  ក្រសួង  ស្ថាប័ន កាកបាទក្រហមកម្ពុជា  និងអង្គកាជាតិ អន្តរជាតិអភិវឌ្ឍ ដៃគូជាច្រើនទៀត។  ថ្លែងក្នុងសុន្ទរកថាបើកអង្គសិក្ខាសាលាលោកជំទាវ ជូ ប៊ុនអេង បានវាយតម្លៃខ្ពស់ អំពីការគិតគូរព្រមៗគ្នា  នៃក្រសួង  ស្ថាប័ន  អង្គការជាតិអន្តរជាតិដៃគូ  ក្រុមហ៊ុនឯកជន ក្នុងកិច្ចត្រៀមរៀបចំសិក្សាអំពីមូលហេតុចំណាកស្រុក សំភាសន៍វាយតម្លៃតាមបែបបច្ចេកទេស  ដើម្បីប្រាកដពីចំនួនចំណាកស្រុកសុក្រិតភាពក្នុងគោលបំណងលើកកំពស់ដល់ការចំណាកស្រុកស្របច្បាប់  រួមទាំងការប៉ាន់ប្រមាណនូវផលប៉ះពាល់ ទាំងទឹកចិត្ត  ធនធាន  ហានិភ័យគ្រប់បែបយ៉ាងដល់ពលករចំណាកស្រុកពេលគាត់វិលត្រឡប់មកមាតុភូមិវិញ ទាំងអស់នេះជាការគិតគូដល់ប្រជាពលរដ្ឋពីសំណាក់ប្រមខរជរដ្ឋាភិបាល ដោយលើកតម្កើងការធ្វើចំណាកស្រុករកការងារធ្វើជាទេសន្តរប្រវេសន៍ដោយស្របច្បាប់កាត់បន្ថយនូវរាល់ការងារចំណាកស្រុកខុសច្បាប់  និងប្រថុយប្រថាន ៕

 

 

 

 

 

 

 

 

 

 

 



Official Telegram NCCT Cambodia

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស




Page generated in 0.0582 seconds, with 6 database query and 6 memcache.