ពិធីចុះហត្ថលេខាលើកំណត់ហេតុ ( Minutes Meeting)នៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ ភូមា (CLM)

BY SOM SIVWIN

Published on 07 Nov, 2019

(ក្រុងសៀមរាប-អង្គរ  ) ៖  ថ្ងៃព្រហស្បត្តិ៍ ៤កើត  ខែកក្តឹក  ឆ្នាំកុរ   ឯកស័ក  ព.ស ២៥៦៣  ត្រូវនឹងថ្ងៃទី៣១ ខែតុលា  ឆ្នាំ២០១៩  នៅសណ្ឋាគារសុខាល័យសៀមរាប  ប្រទេសកម្ពុជា  បានប្រារព្ធពិធីចុះហត្ថលេខាលើកំណត់ហេតុ (Minutes Meeting) នៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី២  កម្រិតថ្នាក់ដឹកនាំបច្ចេកទេស  នៃប្រទេសបញ្ជូនទាំងបី  កម្ពុជា  ឡាវ  ភូមា (CLM) ស្តីពី "តួនាទីប្រទេសបញ្ជូនដើម្បីពង្រឹងកិច្ចការពារទេសន្តរប្រវេសន៍" នៃប្រទេសបញ្ជូនសម្រាប់ពង្រឹងការការពារជនចំណាកស្រុកដោយប្រថុយប្រថាននឹងការងារដោយបង្ខំ  និងការជួញដូរមនុស្ស  ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅសណ្ឋាគារ សុខាល័យអង្គរខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ។ អញ្ជើញចូលរួមធ្វើជាគណៈអធិបតី និងផ្តល់កិត្តិយសជាសាក្សីមាន  លោកជំទាវ  ឯកឧត្តម  លោកជំទាវ  តំណាងក្រសួងស្ថាប័ន   អស់លោក  លោកស្រីតំណាង  អង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូបទៀត  ។

 

 

 

 

 


   

Official Telegram NCCT Cambodia