Published on 26 Dec, 2019
(ប្រទេសអេត្យូពី)៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានអញ្ជើញដឹកនាំប្រតិភូពីអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ និងពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់កំពូល ស្តីពីពង្រាងបទបញ្ញត្តិ និងគោលនយោបាយរបស់រដ្ឋាភិបាល នៃការប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទរបស់កុមារតាមប្រព័ន្ធអ៊ីនធឺណែត ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្តាលសហភាពអាហ្រ្វិក នៃទីក្រុងអាឌីសអាបេបា នៅប្រទេស អេត្យូពី។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងរដ្ឋាភិបាល សង្គមស៊ីវិល ឧស្សាហកម្មបច្ចេកវិទ្យា ភ្នាក់ងារអនុវត្តច្បាប់វិទ្យាស្ថានស្រាវជ្រាវ និងដៃគូរសំខាន់ៗជាច្រើនទៀត មកពីបណ្តាប្រទេសចំនួន៩៣ ជុំវិញពិភពលោក ។គួររំលឹកផងដែរថា កាលពីកិច្ចប្រជុំកំពូល(WePROTECT) ប្រារព្ធធ្វើនៅប្រទេសអារ៉ាប់រួម និងចក្រភពអង់គ្លេសពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា ក្នុងនោះក៏មានប្រទេសកម្ពុជា និងអង្គការអន្តរជាតិនានា បានទទួលស្គាល់ថាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណែត គឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរដោយទាមទារឲមានការសម្របសម្រួលឆ្លើយតបនៅកម្រិតសកលចំពោះអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណែតនេះ។