លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធជាផ្លូវការនូវគម្រោង Grab for Good គាំទ្រមនុស្សគរថ្លង់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

BY SOM SIVWIN

Published on 16 Jan, 2020

(សណ្ឋាគាររ៉ាហ្វលឡឺរូយ៉ាល់)៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធជាផ្លូវការនូវគម្រោង Grab for Good គាំទ្រមនុស្សគរថ្លង់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដោយមានការចូលរួមពីលោកឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ពី តំណាងប្រចាំប្រទេស UNDP កម្ពុជា  ពីស្ថាប័នពាក់ព័ន្ធ មានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជនពិការ ក្រសួងសង្គមកិច្ច ក្រសួងមហាផ្ទៃ អគ្គនាយក របស់ក្រុមហ៊ុនGrabកម្ពុជា សហនាយកនៃអង្គការម៉ារីណុល-កម្មវិធីមនុស្សគរថ្លង់ និងបងប្អូនជា សមាជិកសមាគម អង្គការ ជនពិការអ្នករត់តាក់ស៊ីកង់បី នៅកម្ពុជា និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនរូប ។ 

គោលបំណងនៃគម្រោងកម្មវិធី Grab for Good នេះឡើងគឺផ្តោតទៅលើការជួយជ្រោមជ្រែងសង្គម ក៏ដូចជាការបង្កើតឱកាស សេដ្ឋកិច្ច ជាច្រើនដល់ប្រជាជនកម្ពជា និងមនុស្សគរថ្លង់តាមរយៈអ្នកបើកបរតាក់ស៊ី និងយានយន្តឈ្នួលដ៏ទៃទៀត តែងតែជាមនុស្ស ដំបូងដែលបានជួបជាមួយអ្នកជួញដូរមនុស្ស និងជនរងគ្រោះ ឧទាហរណ៍ក្រោយពេលពួកគេចេញ ពីព្រលានយន្តហោះ ឬចំណតឡានក្រុងដោយមិនដឹងខ្លួន ចំណុចនេះហើយ គឺជាចំណុច ដ៏សំខាន់មួយព្រោះថាGrabអាចជួយបញ្ឈប់ ការផ្លាស់ទីរបស់ជនរងគ្រោះបាន។ អ្នកបើកបររបស់ Grab អាចដើរតួនាទីដ៏សំខាន់ ក្នុងការធ្វើការអង្កេត និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច។ គម្រោងនេះប្រព្រឹត្តិឡើងក្រោមកម្មវិធីធំៗចំនួនពីរ គឺទី១ ការប្រឆាំងការជួញដូរមនុស្ស និងកម្មវិធីទី២គឺ ការបញ្ចប់ភាពស្ងៀមស្ងាត់ ៕

 

 

 

 


   

Official Telegram NCCT Cambodia