ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ

BY SOM SIVWIN

Published on 18 Dec, 2023

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ

ប៉ោយប៉ែត ៖ នាព្រឹកថ្ងៃចន្ទ ត្រូវនឹងទី១៨ ខែធ្នូ ឆ្នាំ ២០២៣  លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ លោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការគ.ជ.ប.ជ អមដំណើរដោយ មន្ត្រីរបស់អគ្គលេខាធិការដ្ឋាន បានអញ្ជើញចូលរួមក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំចត និងស្តារនីតិ សម្បទាជនរងគ្រោះ ប៉ោយប៉ែតនៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជា​ប្រធានគណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស (គ.ជ.ប.ជ) តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីនៃព្រះរាជាណា​ចក្រកម្ពុជា ។

ពិធីនេះផងដែរមានការអញ្ជើញ ចូលរួមពីឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព​ថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជា សុមេធិ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ សមាជិក សមាជិកានៃគណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ.ជ.ប.ជ តំណាងពី អគ្គ នាយកដ្ឋានអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលខេត្ត អាវុធហត្ថ  ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រចាំខេត្តបន្ទាយមានជ័យ មន្រ្តីប្រចាំការនៅមជ្ឍមណ្ឌលសំចតប៉ោយប៉ែត ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើនរូប ។ គួររំលឹកផងដែរថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែតនៅខេត្តបន្ទាយ មានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ។ មជ្ឈមណ្ឌលនេះជាជំនួយឥតសំណង ពីព្រះរាជាណាចក្រ ថៃសម្រាប់ជួយដល់ ជនរងគ្រោះដោយអំពើ ជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២ ១៩៩ ៩២០ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប ៩ ៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕


   

Official Telegram NCCT Cambodia