កិច្ចប្រជុំពង្រឹងរបៀបរបបការងារ មន្រ្តីនគរបាលជាតិ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍
BY SOM SIVWINPublished on 16 Jan, 2024
កិច្ចប្រជុំពង្រឹងរបៀបរបបការងារ មន្រ្តីនគរបាលជាតិ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ
ទីស្តីការក្រសួងមហាផ្ទៃ៖ រសៀលថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំពង្រឹងរបៀបរបបការងារ មន្រ្តីនគរបាលជាតិ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ។ មានការអញ្ជើញចូលរួម ពីសំណាក់លោកជំទាវ ជួញ សុឆៃ អនុរដ្ឋលេខាធិការ លោកជំទាវ គង់ ស៊ីផា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង លោកប្រធាន អនុប្រធាន នៃក្រុមជំនួយកិច្ចការទាំង៦ ប្រធាន អនុប្រធាន លេខាធិការដ្ឋាន នាយ នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សរុបចំនួន៦២រូប ។
ក្នុងកិច្ចប្រជុំនេះផងដែរ លោកប្រធានលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំរបស់ក្រុមជំនួយកិច្ចការទាំង៦ បានធ្វើសេខក្តីរាយការណ៍ជូន លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ បានជ្រាបអំពីស្ថានភាពរបៀបរបបកិច្ចការរដ្ឋបាល តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ និងលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងទិសដៅបន្តតាម អន្តរក្រសួងស្ថាប័ន និងអង្គភាព ការិយាល័យនីមួយៗ ផងដែរ ។