កិច្ចប្រជុំថ្នាក់តំបន់ស្ដីពី៖ ការពិគ្រោះយោបល់ថ្នាក់តំបន់ស្ដីពីការ ដោះស្រាយការជ្រើសរើសពលករចំណាកស្រុកសម្រាប់ឧក្រិដ្ឋកម្មដោយបង្ខំ (Regional Consultation on Tackling Recruitment of Migrant workers for Forced Criminality)

BY SOM SIVWIN

Published on 20 Aug, 2024

ទីក្រុងហ្សាកាតា៖ នាថ្ងៃទី១៦ ដល់ទី១៧ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិ អន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្ដីពី៖ ការពិគ្រោះយោបល់ថ្នាក់តំបន់ស្ដីពីការ ដោះស្រាយការជ្រើសរើសពលករចំណាកស្រុកសម្រាប់ឧក្រិដ្ឋកម្មដោយបង្ខំ (Regional Consultation on Tackling Recruitment of Migrant workers for Forced Criminality)  ដែលបានរៀបចំឡើងដោយអង្គការ IOM និង Migrant Forum in Asia (MFA) - ហ្វីលីពីន នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

ថ្ងៃទី១៖ លោកជំទាវ អគ្គលេខាធិការរង ជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ដែលមានប្រធានបទ ការឆ្លើយតប និងកំណែទម្រង់ ដែលជាទស្សនៈទានរបស់រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាបង្ខំប្រព្រឹត្តឧក្រិដ្ឋកម្ម (Response and Reform: Government Perspectives Tackling forced criminality)។

ថ្ងៃទី២៖ កិច្ចពិភាក្សាបានផ្ដោតទៅលើ ការរកធាតុចូលបន្ថែមទៅលើ សេចក្ដីប្រកាសថ្នាក់ដឹកនាំអាស៊ាន កាលពីឆ្នាំ២០២៣ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបណ្ដាលពី ការរំលោភបំពានលើបច្ចេកវិទ្យា (ASEAN LEADERS'DECLARATION on Combating Trafficking in Persons Caused by the Abuse of Technology)។

កិច្ចប្រជុំរៀបចំឡើងចំនួន២ថ្ងៃ គឺថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ Luwansa ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលមានអ្នកចូលរួមប្រមាណ ២៥រូប ដែលក្នុងនោះមានជនរងគ្រោះ ពីប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី និងប្រទេសឥណ្ឌា ៕

 


   

Official Telegram NCCT Cambodia