អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានសហការជាមួយអង្គការ អាដ្រាកម្ពុជា បើកវគ្គបណ្តុះបណ្តាលស្តីពី គោលនយោបាយជាតិ ស្តីពី(សុខភាពជនទេសន្តរប្រវេសន៍) ដល់មន្ត្រីសុខាភិបាលចំនួន០៤ស្រុកនៃខេត្តព្រះវិហារ

BY SOM SIVWIN

Published on 30 Aug, 2024

ខេត្តព្រះវិហារ ៖ សាលប្រជុំ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃកម្ពុជា (ISTC)ថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី តុងហ៊ុយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ទទួលបន្ទុកក្រុមជំនួយកិច្ចការការពារជនរងគ្រោះ និង លោកវរសនីយ៍ឯក ហ៊ិន ស៊ីភាវ អនុប្រធាន្ហរុមជំនួយកិច្ចការការពារជនរងគ្រោះ  នៃអគ្គលេខាធិការដ្ឋាន  គ.ជ.ប.ជ  បានអញ្ជើញចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពី គោលនយោបាយជាតិ ស្តីពី(សុខភាពជនទេសន្តរប្រវេសន៍) ដល់មន្ត្រីសុខាភិបាលចំនួន០៤ស្រុកគឺ៖ ស្រុកត្បែងមានជ័យ ស្រុកគូលែន ស្រុកឆែប ស្រុកជាំក្សាន្ត និងគ្លីនិចឯកជនចំនួន១០ ក្នុងខេត្តព្រះវិហារ  សិក្ខាកាមចូលរួមចំនួន៣១នាក់ (ស្ត្រី១៧នាក់) ។

គោលបំណង៖១.អ្នកចូលរួមនឹងយល់ដឺងអំពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងគ្មានសុវត្ថិភាព, ២.អ្នកចូលរួមនឹងយល់ដឺងអំពីនីតិវិធីនៃការអនុវត្តច្បាប់សម្រាប់ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព, ៣.អ្នកចូលរួមនឹងយល់ដឺងអំពី ផលប៉ះពាល់សុខភាពផ្លូវចិត្ត និងពង្រឹងផ្លូវចិត្តសម្រាប់បុគ្គលរងគ្រោះដោយសារអំពើជួញដូរមនុស្ស ,៤.អ្នកចូលរួមនឹងយល់ដឺងអំពី ការផ្តល់សេវា ស្តីការពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវាសមស្រប, ៥.អ្នកចូលរួមនិងយល់ដឹងអំពីគោលនយោបាយជាតិ ស្តីពីសុខភាពជនទេសន្តរប្រវេសន៍ ដើម្បីឆ្លើយតបនឹងតម្រូវការសុខភាពជនទេសន្តរប្រវេសន៍ ដែលចេញពីប្រទេសនៅក្នុងប្រទេសគោលដៅ  និងចូលក្នុងប្រទេស។ ក្រោមការឧបត្ថម្ភដោយគម្រោងយើងរួមគ្នារបស់អង្គការ អាដ្រាកម្ពុជា ។

អត្ថបទ និងរូបភាពដោយ៖ លោកវ/ឯក ហ៊ិន ស៊ីភាវ

 


   

Official Telegram NCCT Cambodia