គណៈប្រតិភូនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា គ.ជ.ប.ជ បានអញ្ជើញចូលរួមក្នុងវេទិកាអន្តរជាតិលើកទី១ ស្តីពីការពិនិត្យឡើងវិញនូវការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (First International Review Forum on GCM) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

BY SOM SIVWIN

Published on 18 May, 2022

គណៈប្រតិភូនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា គ.ជ.ប.ជ មានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងជាអនុប្រធានក្រុមការងារការពារជនរងគ្រោះ នៃគ.ជ.ប.ជ  បានអញ្ជើញចូលរួមក្នុងវេទិកាអន្តរជាតិលើកទី១ ស្តីពីការពិនិត្យឡើងវិញនូវការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (First International Review Forum on GCM)  នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

អង្គការសហប្រជាជាតិ ៖ ថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២​  ប្រតិភូនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ លោកជំទាវ ជូ ប៊ុនអេង រដ្ឋ អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច  បានអញ្ជើញ ដើម្បីចូលរួមក្នុងវេទិកាអន្តរជាតិ ពិនិត្យឡើងវិញនូវការអនុវត្ត GCM ក្នុងនាមកម្ពុជាជាប្រទេស Champion Country នៅអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងកិច្ចប្រជុំ First International Review Forum on GCM នៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងឱកាសនោះផងប្រតិភូប្រទេស Champion Countries នឹងឡើងថ្លែង អំពីការចែក រំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការអនុវត្តកតិកាសញ្ញា ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ Global Compact of Migration (GCM) ជាមួយបណ្តាប្រទេសលើពិភពលោក។

គួររំលឹកផងដែរថា ចាប់តាំងពីកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់ (GCM) ត្រូវបានអនុមត៌ ក្នុងកំឡុងខែធ្នូ ឆ្នាំ២០១៨មក ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋសមាជិកនៃកតិកា សញ្ញានេះ បានចូលរួមពេញទំហឹងក្នុងដំណើរការរៀបចំ ពិគ្រោះយោបល់រហូតដល់ ចូលរួមអនុមត៌កតិកា សញ្ញាពិភពលោកនេះ នៅតែបន្តប្តេជ្ញាចិត្តជំរុញការអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីការពារសិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរ របស់ពលករដែលជាពលករដ្ឋកម្ពុជា រួមទាំងពលករដែលចូលមកធ្វើការនៅកម្ពុជា ក៏ដូចជាដើម្បីបម្រើផលប្រយោជន៍ជាតិ ដែលបានមកពីការងារនៅក្រៅប្រទេសរបស់ពលករ និងដើម្បីដោះស្រាយ បញ្ហាប្រឈមទាំងឡាយ ដែលពលករប្រឈមក្នុងកំឡុងពេលធ្វើទេសន្តរប្រវេសន៍ការងារ និងផលប៉ះពាល់ ព្រមទាំង ដើម្បីលើកកម្ពស់គុណតម្លៃនៃទេសន្តរប្រវេសន៍ការងារ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសបញ្ជូន និងប្រទេសទទួល ក្នុងការគ្រប់គ្រង និងគាំពារពលករទេសន្តរប្រវេសន៍ ៕

ថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២  ប្រតិភូនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា គ.ជ.ប.ជ មានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងជាអនុប្រធានក្រុមការងារការពារជនរងគ្រោះ នៃគ.ជ.ប.ជ បានបន្តចូលរួមក្នុងវេទិកាអន្តរជាតិលើកទី១ ស្តីពីការពិនិត្យឡើងវិញនូវការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (First International Review Forum on GCM) នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក 

 

 

 

 

 


   

Official Telegram NCCT Cambodia