លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញចូលរួលជាគណៈអធិបតីដឹកនាំកិច្ចប្រជុំបន្ត ដើម្បីពិនិត្យខ្លឹមសារ ស្តង់ដារនីតិវិធីប្រតិបត្តិសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ SOP រវាងកម្ពុជា &ថៃ

BY SOM SIVWIN

Published on 09 Jun, 2022

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៏គ.ជ.ប.ជ បានអញ្ជើញចូលរួលជាគណៈអធិបតីដឹកនាំកិច្ចប្រជុំបន្ត ដើម្បីពិនិត្យខ្លឹមសារ ស្តង់ដារនីតិវិធីប្រតិបត្តិសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់(SOP) រវាងកម្ពុជា &ថៃ

សាលប្រជុំទន្លេបាសាក់: នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវនិងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាន គ ជ.ប.ជ បានរៀបចំបើកកិច្ចប្រជុំបច្ចេកទេសបន្តលើខ្លឹមសារ SOP ដោយមានកិច្ចសហការជួយឧបត្ថម្គគាំទ្រពីអង្គការ IOM, ASEAN-ACT, ESAT- ASEAN, FUNDED BY UNION COMMUNITY មានសមាសចូលពីសំណាក់ឯកឧត្តម លោកជំទាវ លោក-លោកស្រីមកពីក្រសួងស្ថាប័នមានអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ, ក្រសួងការបរទេស, ក្រសួងសង្គមកិច្ច,  ក្រសួងការងារ, ក្រសួងយុត្តិធម៍, អគ្គស្នងការដ្ឋាននគរបាលជាតិ, និងលោក Khy Lorn ជាមន្រ្តីនៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកកជាអ្នកសម្របសម្រួល និងមានសមាសភាពចូលរួម ៣១រូប។

លោកឯក សំអុល តំណាងអង្គការ IOM ដោយមានការចាត់តាំងពីលោកស្រី Kristan Parco ប្រធាន IOMប្រចាំនៅកម្ពុជាបានឡើងថ្លែងបើកកម្មវិធីកិច្ចប្រជុំពិភាក្សាលើការងារ SOP នេះសូមស្នើសុំកិច្ចប្រជុំចួលរួមកែរសម្រួលលើខ្លឹមសារដើម្បីមានប្រសឹទ្ធភាពយកទៅប្រើប្រាស់ជាផ្លូវការបាន។ មានមតិបើកកិច្ចប្រជុំនេះ លោកជំទាវប្រធានអង្គប្រជុំ បានជួបប្រជុំជាមួយគ្នាបានពិរដងរួចមកហើយតែព្រឹកនេះគឺដើម្បីធ្វើបច្ចុប្បន្នភាពលើខ្លឹមសារ SOP  ហើយក៍យើងរង់ចាំមើលខាងភាគីថៃថាបានកែរសម្រួលរួចហើយឬនៅទេ។តើយើងគួរអង្គប្រជុំសម្រេចយកបែបម៉េចដើម្បីជជែកជាមួយភាគីថៃឆ្លើយឆ្លងតាមអនឡាញ ។

 

 

 

 

 

 

 

 

 

 


   

Official Telegram NCCT Cambodia