វគ្គបណ្តុះបណ្តាលស្តីពី៖ “កិច្ចការពារកុមារ និង ការកំណត់អត្ដសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និង ការរំលោភបំពាន - Training on Child Protection and Identification of Human Trafficking and Abuse ” សម្រាប់ក្រុមទី២

BY SOM SIVWIN

Published on 19 May, 2022

វគ្គបណ្តុះបណ្តាលស្តីពី៖  “កិច្ចការពារកុមារ និង ការកំណត់អត្ដសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និង ការរំលោភបំពាន - Training on Child Protection and Identification of Human Trafficking and Abuse”  សម្រាប់ក្រុមទី២

ថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២២ នាសាលប្រជុំសាលា ខេត្តសៀមរាប លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានបន្តរៀបចំ  វគ្គបណ្តុះបណ្តាលស្តីពី៖  “កិច្ចការពារកុមារ និង ការកំណត់អត្ដសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និង ការរំលោភបំពាន - Training on Child Protection and Identification of Human Trafficking and Abuse”  សម្រាប់ក្រុមទី២ ។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងដូចគ្នានឹងវគ្គទី១ផងដែរ ដែលមានសមាសភាពសិក្ខាកាមចូលរួមសរុបចំនួន ៤៦រូប (ស្រី១៦រូប) អញ្ជើញមកពី ខេត្តប៉ៃលិន ០៦រូប (ស្រី០១រូប) និង បាត់ដំបង ១៥រូប (ស្រី០៣រូប) ឧត្ដរមានជ័យ ០៨រូប (ស្រី០៥រូប) និងសៀមរាប ១៧រូប (ស្រី០៦រូប) ក្នុងចំណោម អ្នកចូលរួមសរុប ៥៤រូប (ស្រី២២រូប) ។

អញ្ជើញមានវត្តមានចូលរួម ពិធីបើកវគ្គក្រោមអធិបតីភាព លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និង ចូលរួមជាគណៈអធិបតីមាន លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្ត និងជា ប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងលោកស្រី ចាន់ កញ្ញា មន្ត្រីសម្របសម្រួលគម្រោង តំណាងអង្គការយូនីសេហ្វ និងពិធីបិទវគ្គក្រោមអធិបតីភាព លោកជំទាវ ឧត្ដមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ  និង ចូលរួមជាគណៈអធិបតីមាន លោកជំទាវ មុំ ពុទ្ធីតា និងលោកស្រី ចាន់ កញ្ញា។

ចូលរួមជាគ្រូឧទ្ទេសរួមមាន លោកជំទាវ ឧត្តមសេនីយទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុក ក្រុមជំនួយកិច្ចការ សហប្រតិបត្តិជាតិ និងអន្តរជាតិ, លោកឧត្តមសេនីយទោ កែវ ផល្លា ប្រធានក្រុម ជំនួយកិច្ចការយុត្តិធម៌, លោកវរសេនីយ៍ឯក តាវ វភក្ដិ លោកស្រី វេជ្ជបណ្ឌិត តេង ស្រី អនុប្រធាននាយកដ្ឋាន ប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល, លោកស្រី ព្រំ សុខន ប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និង សមាហរណកម្ម ជនរងគ្រោះ និង លោកគ្រូ ស៊ាង លាភ អ្នកប្រឹក្សាចិត្តសាស្រ្ត នៃអង្គការធីភីអូ លោកស្រី វរសេនីយ៍ទោ ថោង សុវត្តី អនុប្រធានក្រុមជំនួយកិច្ចការ សហប្រតិបត្តិជាតិ និងអន្តរជាតិ និង លោកអនុសេនីយ៍ឯក ហុក ដារី មន្ត្រីនៃ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ជាអ្នកសម្របសម្រួលកម្មវិធី ។

With thanks to support from European Union and in continue partnership with N.C.C.T and UNICEF today trained (52 people attended) frontline officers from Pai Lin, Batdom Bong, Udor Meanchey, and Siem Reap province to identify, refer child victim and vulnerable cases, and ensure the protection and well-being of children affected by migration.

 

 

 

 


   

Official Telegram NCCT Cambodia