លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានផ្ញើសារជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជម្មាយុ គម្រប់៧០ ឈានចូល ៧១ឆ្នាំ
BY SOM SIVWINPublished on 04 Aug, 2022
តាងនាមអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ បានផ្ញើសារជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជម្មាយុ គម្រប់៧០ ឈានចូល ៧១ឆ្នាំ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ។
ឆ្លៀតក្នុងទិវាដ៏និក្ខត្តឫក្សនេះ លោកជំទាវបានសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះចំពោះវីរភាពដ៏អង់អាចមោះមុតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលខិតខំយកអស់កម្លាំងពលំ និងប្រាជ្ញាស្មារតីពុះពារជម្នះរាល់ឧបសគ្គបម្រើក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន អស់រយៈពេលជាច្រើនទសវត្សរិ៍កន្លងមក។ សម្តេចតេជោនាយករដ្ឋមន្រ្តី តែងយកចិត្តទុកដាក់ខ្ពស់គិតគូរដល់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មន្រ្តីរាជការ អតីតយុទ្ធជន និងនិវត្តន៍ជន ព្រមទាំងបុគ្គលិកក្នុងវិស័យឯកជន កម្មករ និងនិយោជិតដោយបានដាក់ចេញគោលនយោបាយគាំពារសំខាន់ៗជាអាថិ៍ ការដំឡើងប្រាក់បៀវត្ស និងគោលរបបសោធននិវត្តន៍ដែលទទួលបានការគាំទ្រ និងសាទរពីគ្រប់មជ្ឈដ្ឋាន ។