សារលិខិតចូលរួមរំលែកទុក្ខ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួសដោយឧបទ្ទវហេតុផ្ទុះគ្រាប់
BY SOM SIVWINPublished on 30 Apr, 2024
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គលេខាធិការដ្ឋាននៃគ.ជ.ប.ជ បានផ្ញើរសារលិខិតចូលរួមរំលែកទុក្ខ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួសដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅក្នុងបរិវេណយោធភូមិភាគ៣ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃសៅរិ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ខណៈកំពុងបំពេញការងារ ។