លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ក្នុងកម្មវិធី អបអសាទរយុទ្ធនាការគាំទ្រទិវាសុវត្ថិភាព អ៊ីនធឺណិតឆ្នាំ២០២៥ ក្រោមប្រធានបទ "កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ"

BY SOM SIVWIN

Published on 11 Feb, 2025

យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអីនធឺណិតឆ្នាំ២០២៥ ក្រោមប្រធានបទ "កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ" (Safer Internet Day 2025) ក្រោមប្រធានបទ “កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ”

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ក្នុងកម្មវិធី អបអសាទរយុទ្ធនាការគាំទ្រទិវាសុវត្ថិភាព អ៊ីនធឺណិតឆ្នាំ២០២៥ ក្រោមប្រធានបទ "កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ" ដែលប្រព្រឹត្តទៅនៅសាលប្រជុំ នៃវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ ព្រមទាំងមានការចូលរួមសហការឧបត្ថម្ភ ដោយអង្គការ APLE, OneChild, Terre des Hommes, Childhood, ម្លប់តាប៉ាង និងក្រុមហ៊ុន ស្មាតអាស៊ីតា ។ 

កម្មវិធីនេះក៏ទទួលបានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នៃក្រសួងស្ថាប័នក្រោមរចនាសម្ព័ន្ធ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក លោកស្រី តំណាងអង្គការដៃគូជាតិ អន្តរជាតិ លោក លោកស្រីតំណាងក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ១.១០០នាក់។

គោលបំណងធំនៃការប្រារព្ធទិវាសុវត្ថិភាពអ៊ីនធឺណេតគឺ ដើម្បីក្រើនរំឭកដល់អ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ ជាពិសេសកុមារ ឱ្យចេះការពារខ្លួនពីការឆបោកនិងការកេងប្រវ័ញ្ចនានាពីការប្រើប្រាស់ប្រព័ន្ធនេះ។ ស្នើសុំកិច្ចសហការពីបណ្តារក្រុមហ៊ុនឯកជនក្នុងវិស័យផ្គត់ផ្គង់អ៊ីនធឺណិត និងសេវាអនឡាញនានា ដើម្បីចូលរួមការពារអ្នកប្រើប្រាស់ ជាពិសេសកុមារពីការរងគ្រោះ។ ស្នើសុំក្រសួងស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវគោលនយោបាយ និងវិធានការដ៏ម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសកុមារ ពីការរងគ្រោះនានាដោយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ។

លោកជំទាវ ជូ ប៊ុនអេង ក៏បានផ្តាំផ្ញើនូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

- សូមក្មួយៗកុមារាកុមារី ត្រូវព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមនុស្សក្នុងសង្គមពិត ឱ្យបានច្រើនជាង ការកសាងទំនាក់ទំនងជាមួយមនុស្សតាមប្រព័ន្ធអនឡាញ

- ត្រូវចេះស្វែងរកព័ត៌មានដែលមានប្រយោជន៍ និងចៀសវាងធ្វើឱ្យខ្លួនក្លាយជាជនរងគ្រោះដោយការរំលោភបំពាននានា តាមប្រព័ន្ធអនឡាញ ៕

 

 

 


   

Official Telegram NCCT Cambodia