គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្សថ្នាក់ក្រោមជាតិ បានប្រារព្ធមិន្ទិញអបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់ មធ្យោបាយ ក្នុងយុគសម័យឌីជីថល» ឆ្នាំ២០២៤

BY SOM SIVWIN

Published on 12 Feb, 2025

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៨ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់ មធ្យោបាយ ក្នុងយុគសម័យ ឌីជីថល»  ឆ្នាំ២០២៤ 

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្សថ្នាក់ក្រោមជាតិ មានដូចជា៖ ខេត្តកែប ខេត្តកោះកុង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តសៀមរាប ខេត្តស្វាយរៀង បានប្រារព្ធមិន្ទិញអបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖  «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់ មធ្យោបាយ ក្នុងយុគសម័យឌីជីថល»  ឆ្នាំ២០២៤  ។

គួររំលឹកផងដែរថា ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នេះ មានគោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនអង្គការមិនមែនរដ្ឋាភិបាល អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗលើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា ៕

 


   

Official Telegram NCCT Cambodia