កម្មវិធីសិក្ខាសាលា ផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្ត យុទ្ធសាស្ត្រឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងកិច្ចការពារជនរងគ្រោះ

BY SOM SIVWIN

Published on 25 Dec, 2024

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីសិក្ខាសាលា ផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្ត យុទ្ធសាស្ត្រឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងកិច្ចការពារជនរងគ្រោះ អមដោយវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ពេជ្រ បួងឃាង អនុរដ្ឋលេខាធិការ ក្រសួងផែនការ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងលោក ហ៊ុន សុទ្ធី អភិបាលរងរាជធានីភ្នំពេញ ។

កម្មវិធីនៃសិក្ខាសាលាធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្ត ផែនការសកម្មភាពជាតិ និងយុទ្ធសាស្ត្រទាក់ទងនឹងការ បង្ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវទៅភេទលើកុមារតាមប្រព័ន្ធអនឡាញ និងកិច្ចការពារជនរងគ្រោះ ដោយផ្តោតលើការពិនិត្យឡើងវិញនូវ គោលនយោបាយ គោលការណ៍ណែនាំ និងគំនិតផ្តួចផ្តើមនានា ដើម្បីកំណត់ភាពខ្លាំង ឧត្តម្មានុវត្តន៍ កត្តាប្រឈម និងចំណុចដែលធ្វើឱ្យប្រសើឡើង ។ កម្មវិធីនៃសិក្ខាសាលានេះ រៀបចំឡើងដោយអង្គការ APLE ក្រោមកិច្ចសហការរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ នៅសណ្ឋាគារ សាន់អេនមូន ដោយមានសមាសភាពចូលរួមមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ខេត្តគោលដៅទាំង០៦របស់ APLE និងអង្គការជាដៃគូ សរុបចំនួន ៥២រូប (ស្ត្រី២២រូប) ៕

 

 


   

Official Telegram NCCT Cambodia