លោកឧត្ដមសេនីយ៍ត្រី អិុន មាន ប្រធានក្រុមជំនួយកិច្ចការ សហប្រតិបត្តិការជាតិ អន្តរជាតិ បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស្ដីពី លទ្ធភាពទទួលបានសំណង សម្រាប់ពលករចំណាកស្រុកទៅប្រទេសជប៉ុន

BY SOM SIVWIN

Published on 11 Feb, 2025

កាំបូឌីយ៉ាណា៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី អិុន មាន ប្រធានក្រុមជំនួយកិច្ចការ សហប្រតិបត្តិការជាតិ អន្តរជាតិ បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស្ដីពី លទ្ធភាពទទួលបានសំណង សម្រាប់ពលករចំណាកស្រុកទៅប្រទេសជប៉ុន ដែលរៀបចំឡើងចំនួន១ថ្ងៃពេញ នៅសណ្ឋាគារកាំបូឌីយ៉ា រាជធានីភ្នំពេញ ។

គោលបំណងនៃសិក្ខាសាលា គឺដើម្បីរៀបចំផែនការការងាររួមគ្នាមួយ សម្រាប់កែលម្អ នឹងការផ្ដល់លទ្ធភាពកាន់តែប្រសើរ ក្នុងការទទួលបានដំណោះស្រាយសម្រាប់ពលករចំណាកស្រុក ពីអាស៊ីអាគ្នេយ៍ទៅកាន់ប្រទេសជប៉ុន ដែលគាំទ្រដោយទីភ្ញាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន ក្នុងនោះដែរមានការអញ្ជើញចូលរួមពីអង្គការ សមាគម អ្នកជំនាញបច្ចេកទេស និងមន្ត្រីតំណាងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន ជប៉ុន និងភាគីពាក់ព័ន្ធផ្សេងៗទៀត ។

សិក្ខាសាលានេះរៀបចំដោយ ILO ក្រោមការឧបត្ថម្ភថវិកាពី JICA ដោយពិភាក្សាអំពី របៀបដែលភាគីពាក់ព័ន្ធសំខាន់ៗ មកពីប្រទេសបញ្ជូន និងប្រទេសគោលដៅ(ប្រទេសជប៉ុន) អាចធ្វើការរួមគ្នា ដើម្បីកែលម្អលទ្ធភាពទទួលបានការគាំទ្រ និងការការពារ របស់ពលករចំណាកស្រុក ដោយផ្អែកលើផែនការរួមមួយ ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើធាតុចូលពីភាគីពាក់ព័ន្ធ ក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម ៕

 


   

Official Telegram NCCT Cambodia