កិច្ចប្រជុំត្រីភាគី កម្ពុជា ឡាវ វៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែនដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

BY SOM SIVWIN

Published on 23 Dec, 2024

សណ្ឋាគារEmpress Hotel ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ ស(គ.ជ.ប.ជ) បានបើកកិច្ចប្រជុំត្រីភាគី កម្ពុជា ឡាវ វៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៌ឆ្លងកាត់ព្រំដែនដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនាឱកាសនោះដែរមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ, លោក លោកស្រី តំណាងគណៈប្រតិភូត្រីភាគីទាំងបីប្រទេសរួមមានខាងពី កម្ពុជា ឡាវមានចំនួន៧រូប វៀតណាមចំនួន៧រូប និងមកពីអន្តរក្រសួង-ស្ថាប័ន ជាសមាជិក គ.ជ.ប.ជ, អគ្គនាយកដ្ឋានជំនាញមានការពាក់ព័ន្ធ, រដ្ឋបាលខេត្តសៀម រាប, ឯកឧត្តម លោកជំទាវមកពីខាងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ, តំណាងអង្គការ IOM។ តំណាងឲ្យខាងភាគីកម្ពុជាដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៌ គ.ជ.ប.ជ និងជាតំណាងដ៌ខ្ពង់ខ្ពស់ឯកឩត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ។ នៅពេលកិច្ចប្រជុំមានរយៈពេលពីរថ្ងៃត្រូវបានបញ្ចប់រួច ក្រុមលេខាកត់ត្រាតំណាងប្រទេសទាំងបីនឹងបញ្ចូលនូវសេចក្តីព្រាងកំណត់ហេតុរួមគ្នា ដោយធ្វើការកែសម្រួលខ្លឹមសារ និងអក្ខរាវិរុទ្ធ បន្ទាប់ពីមានការឯកភាពគ្នារួចនោះនិងត្រូវដាក់ជូនប្រធានប្រតិភូទាំងបីប្រទេសចុះហត្ថលេខារួមគ្នា លើកំណត់ហេតុនេះ ។

គោលបំណងសំខាន់នៅក្នុងកិច្ចប្រជុំមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៣-២៤ខែធ្នូ ឆ្នាំ២០២៤ នេះរួមមាន៤ចំនុចគឺ៖១. សិក្សាអពីស្ថានភាព នៃភាពងាយរងគ្រោះរបស់ជនទេសន្តរប្រវេសន៌ឆ្លងកាត់ព្រំដែននៃប្រទេសទាំងបី, ២. ពិនិត្យមើលយន្តការឆ្លើយតបនៃប្រទេសទាំងបី រួមបញ្ចូលទាំងភាពប្រឈមលើការអនុវត្តយន្តការដែលមានស្រាប់ និងបទពិសោធន៌ក្នុងការប្រមូលនិងការចែករំលែកទិន្នន័យនៃប្រទេសទាំងបី ព្រមទាំងបទពិសោធន៌នៃការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៌ឆ្លងកាត់ព្រំដែន និងកិច្ចសហការរវាងប្រទេសទាំងបីដើម្បីពង្រឹងការគ្រប់គ្រងព្រំដែនរួមគ្នា ទប់ស្កាត់ការកេងប្រវ័ញ្ច និងជួញដូរមនុស្ស, ៣. ស្វែងរកដំណោះស្រាយរួមត្រីភាគី ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងព្រំដែន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅដល់ការធ្វើទេសន្តរប្រវេសន៌ ប្រកបដោយសុវត្ថិភាព រៀបរយនិងស្របច្បាប់ ។ ៤. បង្កើតយន្តការត្រីភាគីរួម រៀបចំកិច្ចប្រជុំទៀងទាត់ ដើម្បីធានាការចែករំលែកព័ត៌មាន និងកិច្ចសហការបន្ត ៕

 

 

           


   

Official Telegram NCCT Cambodia