កិច្ចប្រជុំបច្ចេកទ្ទេស ស្ដីពីការពិនិត្យរបាយការណ៍វាយតម្លៃដោយស្ម័គ្រចិត្តលើកាអនុវត្ត GCM ថ្នាក់ជាតិ ដើម្បីត្រៀមចូលរួមវេទិកាវាយតម្លៃការងារអភិបាលកិច្ចទេសន្តរប្រវេសន៍ជាតិ (IMRF)

BY SOM SIVWIN

Published on 10 May, 2022

កិច្ចប្រជុំបច្ចេកទ្ទេស ស្ដីពីការពិនិត្យរបាយការណ៍វាយតម្លៃដោយស្ម័គ្រចិត្តលើកាអនុវត្ត GCM ថ្នាក់ជាតិ ដើម្បីត្រៀមចូលរួមវេទិកាវាយតម្លៃការងារអភិបាលកិច្ចទេសន្តរប្រវេសន៍ជាតិ (IMRF)

សណ្ឋាគារភ្នំពេញ៖ ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ មានបើកកិច្ចប្រជុំបច្ចេកទ្ទេស ស្ដីពីការពិនិត្យរបាយការណ៍វាយតម្លៃដោយស្ម័គ្រចិត្តលើកាអនុវត្ត GCM ថ្នាក់ជាតិ ដើម្បីត្រៀមចូលរួមវេទិកាវាយតម្លៃការងារអភិបាលកិច្ចទេសន្តរប្រវេសន៍ជាតិ (IMRF) ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ហ៊ូ វុឌ្ឈី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវះ ឯកឧត្តម កែរ វិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ជូ ពុទ្ធានី អនុរដ្ឋលេខាធិការក្រសួងផែនការ លោកស្រី គ្រីស្ទីន ផាកូ ប្រធានបេសកកម្ម អង្ការ IOM លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ឯកឧត្តម  ប៉ែន ពេជ្រសាលី អគ្គនាយក ក្រសួងយុត្តិធម៌ លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម លោកជំទាវ  អគ្គលេខាធិការរង គ.ជ.ប.ជ តំណាងក្រសួងសុខាភិបាល តំណាងទីចាត់ការការងារព្រំដែន តំណាងនាយកដ្ឋានព្រំដែនទឹក ព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអង្គការ ILO តំណាងអង្គការ UNICEF តំណាងអង្គការUNW-SAF និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

 

 

 

 


   

Official Telegram NCCT Cambodia