គណៈប្រតិភូនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា គ.ជ.ប.ជ នឹងអញ្ជើញចូលរួមក្នុងវេទិកាអន្តរជាតិលើកទី១ ស្តីពីការពិនិត្យឡើងវិញនូវការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (First International Review Forum on GCM) នៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក

BY SOM SIVWIN

Published on 14 May, 2022

គណៈប្រតិភូនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា គ.ជ.ប.ជ នឹងអញ្ជើញចូលរួមក្នុងវេទិកាអន្តរជាតិលើកទី១ ស្តីពីការពិនិត្យឡើងវិញនូវការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (First International Review Forum on GCM)  នៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក

នារសៀលថ្ងៃសៅរិ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២​ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច  តំណាងពីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងពីអគ្គ នាយកដ្ឋាន អន្តោប្រវេសន៍ នឹងអញ្ជើញចូលរួមជាតំណាង កម្ពុជាដើម្បីចូលរួមក្នុងវេទិកាអន្តរជាតិ ពិនិត្យឡើងវិញនូវការអនុវត្ត GCM ក្នុងនាមកម្ពុជាជាប្រទេស Champion Country តបតាមការអញ្ជើញរបស់ឯកឧត្តម Abdula Shahid ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) ដែលបានរៀបចំកិច្ចប្រជុំ First International Review Forum on GCM នៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយអញ្ជើញគណៈប្រតិភូប្រទេស Champion Countries ឲ្យចែក រំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការអនុវត្ត GCM ជាមួយបណ្តាប្រទេសលើពិភពលោក។ វេទិការអន្តរជាតិ នេះនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៧ ដល់ទី២០ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ។

មានវត្តមានអញ្ជើញជូន ដំណើរគណៈប្រតិភូថ្នាក់ដឹកនាំនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង នៃក្រុមជំនួយកិច្ចការទាំង៦ ប្រធានលេខាធិការដ្ឋាន អនុប្រធាន និងមន្រ្តីចំនុះអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។

 

 

 




   

Official Telegram NCCT Cambodia



Page generated in 0.0239 seconds, with 7 database query and 0 memcache.