ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអង្កេតសញ្ញាណនៃការប៉ះទង្គិចផ្លូវចិត្តទៅលើជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព លោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ​

BY SOM SIVWIN

Published on 28 Apr, 2022

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអង្កេតសញ្ញាណនៃការប៉ះទង្គិចផ្លូវចិត្តទៅលើជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព លោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ

បាត់ដំបង៖ ថ្ងៃពុធ ៤រោច  ខែចេត្រ  ឆ្នាំខាល ចត្វាស័ក ព .ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នាសាលប្រជុំ សណ្ឋាគារក្លាស់ស៊ី ខេត្តបាត់ដំបង លោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអង្កេតសញ្ញាណនៃការប៉ះទង្គិចផ្លូវចិត្តទៅលើជនរងគ្រោះដោយអំពើជួញដូរមនុស្ស ។ ចូលរួមជាគណអធិបតីក្នុងពិធីបើក រួមមាន លោកជំទាវ កែវ ដាណា អភិបាលរង នៃគណអភិបាល និងជាអនុប្រធាន គ.ខ.ប.ជ ខេត្តបាត់ដំបង លោកឧ.ទោ សេក ស៊ីវេត ប្រធានក្រុមជំនួយកិច្ចការការពារជនរងគ្រោះ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោក ឯក សំអុល មន្ត្រីថ្នាក់ជាតិនៃអង្គការIOMប្រចាំនៅប្រទេសកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានសិក្ខាកាមសរុប ២០រូបជាមន្ត្រីជំនាញនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា មន្ទីរកិច្ចការនារី ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអង្គការសាម៉ារីតាន់ភើស ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តវិធីសាស្ត្រគាំទ្រ និងការពារប្រកបដោយប្រសិទ្ធភាព និងធ្វើឲ្យប្រសើរឡើងនូវការអង្កេតការប៉ះទង្គិចផ្នែកផ្លូវចិត្ត របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ។

 


   

Official Telegram NCCT Cambodia