វគ្គបណ្តុះបណ្តាលស្តីពី៖ “កិច្ចការពារកុមារ និងការកំណត់អត្ដសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន - Training on Child Protection and Identification of Human Trafficking and Abuse”

BY SOM SIVWIN

Published on 25 Mar, 2022

ខេត្តកោះកុង ៖ កាលពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២២ នាសាលប្រជុំសាលាខេត្តកោះកុង លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការ សហប្រតិបត្តិការអន្តរជាតិ បានសហការរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី៖  “កិច្ចការពារកុមារ និងការកំណត់អត្ដសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន - Training on Child Protection and Identification of Human Trafficking and Abuse” ដែលកម្មវិធីបើក វគ្គបណ្ដុះបណ្ដាលបាន ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវ ឧត្ដមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ  និងកម្មវិធីបិទវគ្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ។

វគ្គបណ្ដុះបណ្ដាលនេះកើតឡើង ក្រោមកិច្ចសហការរវាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ជាមួយ ក្រសួងសុខាភិបាល ដោយមានជំនួយឧបត្ថម្ភ ពីសហភាពអ៊ឺរ៉ុប (EU) តាមរយៈ អង្គការយូនីសេហ្វ ក្នុងគោលបំណង ផ្សព្វផ្សាយឱ្យបានកាន់តែ ទូលំទូលាយ និង ពង្រឹងសមត្ថភាព ជាពិសេសការអនុវត្ត ក្រមសីលធម៌របស់មន្ត្រីនៅទីកន្លែងធ្វើចត្តាឡីស័ក ដែលបានអនុវត្តផ្ទាល់ នៅមូលដ្ឋាន សរុបចំនួន ៣៣រូប (ស្រី១០រូប) អញ្ជើញមកពី ស្រុកគីរីសាគរ និងបូទុមសាគរ នៃខេត្តកោះកុង ក្នុងចំណោមអ្នកចូលរួមសរុប ៤១រូប (ស្រី២០រូប) ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ ជាពិសេសស្រ្តី និងកុមារ ការបញ្ជូនករណីកុមាររងគ្រោះ និងងាយរងគ្រោះទៅកាន់ សេវាសមស្រប ដើម្បីធានា ការការពារ និង សុខមាលភាពរបស់កុមារដែលទទួលរងផលប៉ះពាល់ ពីចំណាកស្រុក។

អញ្ជើញចូលរួមជា គណៈអធិបតីមាន លោកស្រី សុខ សុធាវី ប្រធានមន្ទីកិច្ចការនារី និង ជាអនុប្រធានលេខាធិការដ្ឋាន គខបជ តំណាងឯកឧត្ដមអភិបាលរង នៃគណៈអភិបាលខេត្ត និង ជាប្រធានលេខាធិការដ្ឋាន គខបជ , លោក គង់ រឿង ប្រធានមន្ទីសង្គមកិច្ច , លោកស្រី ប៉ែន អ៊ុងវីរ៉ា អនុប្រធានការិយាល័យ បង្ការ និង គ្រប់គ្រងជំងឺមន្ទីរសុខាភិបាល។ ចូលរួមជាគ្រូឧទ្ទេសរួមមាន លោកជំទាវ ឧត្តមសេនីយទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការសហប្រតិបត្តិជាតិ និងអន្តរជាតិ, លោកឧត្តមសេនីយទោ កែវ ផល្លា ប្រធានក្រុម ជំនួយកិច្ចការយុត្តិធម៌, លោកវរសេនីយ៍ឯក តាវ វភក្ដិ និង លោកស្រីវរសេនីយ៍ទោ ថោង សុវត្តី អនុប្រធានក្រុមជំនួយកិច្ចការ សហប្រតិបត្តិការជាតិ និងអន្តរជាតិ លោកស្រីវេជ្ជបណ្ឌិត តេង ស្រី អនុប្រធាននាយកដ្ឋាន ប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាល, លោកស្រី ព្រំ សុខន ប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និង សមាហរណកម្មជនរងគ្រោះ និង លោកគ្រូ ស៊ាង លាភ អ្នកប្រឹក្សាចិត្តសាស្រ្ត នៃអង្គការធីភីអូ ។

With thanks to support from European Union and in continue partnership with N.C.C.T and UNICEF today trained (41 people attended) frontline officers to identify, refer child victim and vulnerable cases, and ensure the protection and well-being of children affected by migration

 


   

Official Telegram NCCT Cambodia