លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ និងជាប្រធានផែនការងារប្រឆាំងការជួញដូរមនុស្ស បានអញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមការងារ SOMTC-កម្ពុជា

BY SOM SIVWIN

Published on 07 Mar, 2025

ទីស្តីការក្រសួងមហាផ្ទៃ៖ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ និងជាប្រធានផែនការងារប្រឆាំងការជួញដូរមនុស្ស បានអញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមការងារ SOMTC-កម្ពុជា ស្តីពីការប្រមូលធាតុចូលលើឯកសារ ស្តីពីបន្ទាត់សកម្មភាពយុទ្ធសាស្រ្តសម្រាប់អនុវត្តក្នុងផែនការយុទ្ធសាស្រ្តចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥ ក្រោមសសរស្តម្ភសហគមន៏នយោបាយ-សន្តិសុខអាស៊ាន ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៏ ប៉ោ ភក្តិ រដ្ឋលេខាធិការ និងជាប្រធាន SOMTC-កម្ពុជា នៅសាលប្រជុំខេត្តស្ទឹងត្រែង ទីស្តីការក្រសួងមហាផ្ទៃ។

គោលបំណងកិច្ចប្រជុំនេះដែរ គឺដើម្បីយកផែនការយុទ្ធសាស្ត្រខាងលើរៀបចំទៅជាតារាងមួយ ដើម្បីកំណត់ស្ថាប័នដែលត្រូវអនុវត្តបន្ទាត់សកម្មភាពយុទ្ធសាស្ត្រនីមួយៗ ដែលមានក្នុងផែនការយុទ្ធសាស្ត្រនេះ ហើយស្នើឱ្យស្ថាប័នដែលនៅក្រោមសសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ាន មានមតិ និងផ្ដល់ធាតុចូល ។


   

Official Telegram NCCT Cambodia