ជំនួបពិភាក្សាការងាររវាង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ជាមួយនឹងតំណាងក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុករបាយការណ៍ លើការងារសិទ្ធិមនុស្ស និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
BY SOM SIVWINPublished on 18 Feb, 2025
ជំនួបពិភាក្សាការងាររវាង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ជាមួយនឹងតំណាងក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុករបាយការណ៍ លើការងារសិទ្ធិមនុស្ស និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ មានបើកកិច្ចប្រជុំពិភាក្សារវាង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំដោយ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ជាមួយ លោកស្រី Ms.Kelly Geoghengan: Political Officer តំណាងក្រសួងការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុករបាយការណ៍ លើការងារសិទ្ធិមនុស្ស និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អមដំណើរដោយ Mr.Chanpahara OUM :Political Specialist ស្ដីពីស្ថានភាព នៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ។ សមាសភាពចូលរួម៖ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកជំទាវ ឡុង សុផល្លី រដ្ឋលេខាធិកាក្រសួងកិច្ចការនារី លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបានជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករង អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន សាវុធ អនុប្រធាននាយកដ្ឋានកណ្ដាលព្រំដែនគោក ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឯកឧត្តម ឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារងនីតិជន លោកជំទាវ ប៉ែន ផល្លីកា ប្រធាននាយកដ្ឋាន ក្រសួងយុត្តិធម៌ ឯកឧត្តម អ៊ំ ភក្ដី អគ្គនាយករង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សេង សុជាតិ ប្រធាននាយកដ្ឋានច្បាប់ និងកុងស៊ុល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង គ.ជ.ប.ជ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សរុបចំនួន ៣៦រូប ស្រី៩រូប ។