កិច្ចប្រជុំកម្រិតខ្ពស់លើកទី១ ស្តីពីកិច្ចសន្ទនាការអភិវឌ្ឍន៍ MOU ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារកុមារក្នុងបរិបទការធ្វើចំណាកស្រុករវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ

BY SOM SIVWIN

Published on 26 Feb, 2025

បាងកក: ថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គជបជ អមដោយ ឧត្តមសេនីយ៍ទោ តែ សុថារេត អគ្គលេខាធិការរង បានអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកទី១ ស្តីពីកិច្ចសន្ទនាការអភិវឌ្ឍន៍ MOU ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារកុមារក្នុងបរិបទការធ្វើចំណាកស្រុករវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ( Third RSO Constructive Dialogue on Irregular Migration, Trafficking in Persons, People Smuggling and Related Transnational Crime) នៅសណ្ឋាគារ Sofitel Bangkok Sukhumvit ប្រទេសថៃ ដោយមានការអញ្ជើញចូលរួមពីប្រតិភូតំណាងប្រទេសចំនួន២៧ អង្គការ ស្ថាប័នពាក់ព័ន្ធចំនួន១៦ និងមានអ្នកចូលរួមសរុប ៩២នាក់។ 

ក្នុងអំឡុងពេលនៃអាហារថ្ងៃត្រង់ លោក David Scott សហប្រធានកិច្ចប្រជុំ Third RSO Constructive Dialogue និងលោកស្រីMrs Jodie Bjerregaard  ,The Department of Home Affairs Regional Director បានស្នើសុំជួបលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គជបជ  សំដែងការគួរសម និងពិភាក្សាការងារមួយចំនួន ។

កិច្ចប្រជុំក៏មានការធ្វើបទបង្ហាញពីតំណាង នៃបណ្ដាប្រទេសជាសមាជិកដែលបានអញ្ជើញចូលរួម ក្នុងនោះលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ តំណាងប្រទេសកម្ពុជា បានធ្វើបទបង្ហាញផងដែរ បន្ទាប់មកកិច្ចប្រជុំក៏បានពិភាក្សាលើប្រធានបទដូចខាងក្រោម៖

-ការធ្វើចំណាកស្រុកដោយស្របច្បាប់

-ការជ្រើសរើសការងារតាមប្រព័ន្ធអនឡាញ

-ការអន្តរាគមន៍មុនពេលពលករធ្វើដំណើរ

-ការយល់ដឹងរបស់សហគមន៍ និងតម្រូវការព័ត៌មាន

-ការរត់ពន្ធមនុស្ស និងឧក្រឹដកម្មឆ្លងដែនដទៃទៀត

-ការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ

- ការគ្រប់គ្រងព្រំដែន

- ការប្រើប្រាស់ AI ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

- ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ។


   

Official Telegram NCCT Cambodia