គ.ជ.ប.ជ
ទំព័រដើម
បណ្ណាល័យ
ឯកសារផ្លូវការ
សុន្ទរកថា
របាយការណ៍ថ្នាក់ជាតិ
លិខិតបទដ្ឋានគតិយុត្ត
ព្រឹត្តិបត្រផ្សព្វផ្សាយ
រចនាសម្ព័ន្ធ
របាយការណ៍កិច្ចប្រជុំ
អនុស្សរណៈ
ផែនការយុទ្ធសាស្ត្រ
ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ
ច្បាប់
វិចិត្រសាល
បទយកការណ៍
វីដេអូ
កិច្ចសហប្រតិបត្តិការ
អំពីយើង
ទំនាក់ទំនង
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
គណៈកម្មាធិការរាជធានី/ខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ព័ត៌មាន
ចំណេះដឹងផ្សេងៗ
សកម្មភាពក្រៅប្រទេស
សេក្តីប្រកាសព័ត៌មាន
វគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជាមួយរដ្ឋបាលខេត្តបាត់ដំបង
BY SOM SIVWIN
Published on 17 Feb, 2022
វគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជាមួយរដ្ឋបាលខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជាមួយរដ្ឋបាលខេត្តបាត់ដំបង ដោយមានកិច្ចសហការ រវាងអគ្គលេខាធិការដ្ឋាន ជាមួយអង្គការវីនរ៉ក់ (Winrock) ។ មានការអញ្ជើញចូលរួមជាគណៈអធិបតីលោកជំទាវ ឧ.ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកស្រីជេនីហ្វឺរ Jeniffer តំណាង USAID-Winrock ប្រចាំនៅកម្ពុជា លោកស្រី លោកស្រី កែវ ដាណា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ឯក លី តុងហ៊ុយ ជាអគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការជួយជនរងគ្រោះ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ រ៉នសិរីលក្ខិណា អគ្គលេខាធិការរង លោកឧ.ទោ រ៉នសុភក្រ័វឌ្ឍនា ជាប្រធានក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ និងមន្ត្រី របស់អគ្គលេខាធិការដ្ធាន គ.ជ.ប.ជ មានការអញ្ជើញចូលរួម ជាសិក្ខាកាមមកពីស្រុកកំរៀង នៃខេត្តបាត់ដំបងរួមមាន ប្រធាន គ.ក.ស.ក អភិបាលរងស្រុក ឃុំមន្រ្តីទទួលបន្ទុកកិច្ចការនារីឃុំ គ.ក.ន.ក នាយកសាលា មន្រ្តីសង្គមកិច្ច។
វគ្គបណ្តុះបណ្តាលស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ មានគោលដៅជំរុញអនុវត្តគោលការណ៍ ស្តីពីបែបបទ និងនីតិវិធីនៃការកំណត់ អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ដែលប្រកាស ដាក់ឲប្រើប្រាស់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៥ ។ ដើម្បីឱ្យជនរងគ្រោះទទួលបានសេវាបឋម ចាំបាច់ បន្ទាន់ និងអាចបន្តជួយគាំទ្រផ្តល់កិច្ចការពារ តាមរយៈសេវាបញ្ជូនទៅគោលដៅ ផ្តល់សេវាជាក់លាក់ ។ វគ្គបណ្តុះបណ្តាលនេះផងដែរ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យអ្នកមានភារកិច្ច កំណត់អត្តសញ្ញាណជនរងគ្រោះ យល់បានច្បាស់ពីនីតិវិធី និងអាចប្រើប្រាស់ បែបបទដែលពាក់ព័ន្ធ ក្នុងដំណើរការនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ យល់ដឹងអំពីច្បាប់ និងអាចសន្និដ្ឋានជាបឋម ដោយភាពប្រាកដប្រជាដើម្បីទទួលបានលទ្ធផល និងព័ត៌មានត្រលប់ស្តីពី ការប្រើប្រាស់បទដ្ឋាននានា ភាពប្រឈម និងចំនុចខ្វះខាតនៃការ ណែនាំក្នុងការអនុវត្ត ដើម្បីកែលម្អបង្កើនប្រសិទ្ធភាពការងារ ក្នុងការផ្តល់សេវាបឋមជូនដល់ជនរងគ្រោះ ។
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុ..
28-Sep-23
វេទិកាផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង..
28-Sep-23
គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើម្បីពង្រឹង..
27-Sep-23
គោលបំណងនៃការធ្វើវគ្គនេះឡើង គឺដើម្បីពង្រឹ..
27-Sep-23
លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត បានរៀបចំកិច..
29-Sep-23
តំណាងស្ថាប័នទាំងពីរ បានប្តេជ្្ញាបន្តកិច្..
26-Sep-23
វេទិកាផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង..
26-Sep-23
សិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណង ដើម..
25-Sep-23
អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ៖ នាព្រឹកថ្ងៃច..
25-Sep-23
បណ្ណាល័យឯកសារ ដែលបានហៅថាវីគី នេះគឺជាបណ្ត..
25-Sep-23
Official Telegram
NCCT Cambodia