កិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងអនុសាសន៍របស់ក្រសួង ការបរទេសអាមេរិចសម្រាប់កម្ពុជាពាក់ព័ន្ធ នឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣

BY SOM SIVWIN

Published on 22 Jun, 2023

កិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងអនុសាសន៍របស់ក្រសួង ការបរទេសអាមេរិចសម្រាប់កម្ពុជាពាក់ព័ន្ធ នឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣

អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ៖ នារសៀលថ្ងៃពុធ ៤កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ អគ្គលេខា ធិការដ្ឋាន គ.ជ.ប.ជ បានបើកនៅកិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់ ទិន្នន័យ និងអនុសាសន៍របស់ក្រសួង ការបរទេសអាមេរិចសម្រាប់កម្ពុជាពាក់ព័ន្ធ នឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុ ប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ  ។ ក្នុងកិច្ចប្រជុំនោះផងដែរ មានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាសមាជិក នៃគ.ជ.ប.ជ មានឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងមន្ត្រីជំនាញទទួល បន្ទុក របាយការណ៍ ឯកឧត្តម ណុប សុធនវិសុទ្ធ អគ្គនាយករង និង ប្រធាននាយកដ្ឋាន មន្រ្តីទទួលបន្ទុករបាយការណ៍ របស់ក្រសួងយុត្តិធម៌  ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរងទទួល បន្ទុកការងារលេខាធិការដ្ឋាន រដ្ឋបាលសរុប ក្រុមជំនួយកិច្ចការការពារជនរងគ្រោះ បង្ការទប់ស្កាត់ សហប្រតិបត្តិការជាតិអន្តរជាតិ ក្រុមជំនួយ កិច្ចការយុត្តិធម៌ អនុវត្តច្បាប់ ទេសន្តរប្រវេសន៍ ប្រធានលេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋាន ទទួលបន្ទុកផ្នែកបូកសរុបរបាយការណ៍ នាយការិយាល័យ របស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្រីប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អនុប្រធាននាយកដ្ឋាន របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមន្រ្តីជំនាញពាក់ព័ន្ធ ផ្នែករបាយការណ៍ របស់ស្ថាប័នពាក់ព័ន្ធមួយចំនួន ។

 

 

 


   

Official Telegram NCCT Cambodia