Published on 04 Jul, 2023
សាររំលែកមរណទុក្ខ គោរពជូនឯកឧត្តម រស់ សម័យ ព្រមទាំងក្រុមគ្រួសារ
ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានផ្ញើរសារំលែកមរណទុក្ខ ជូនឯកឧត្តមរស់ សម័យ ព្រមទាំងក្រុមគ្រួសារ ចំពោះដំណឹងដ៏ក្រៀមក្រំ លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាពកាលពីថ្ងៃអង្គារ ២រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៤ៈ៥០នាទីព្រឹក ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) សូមសំដែងនូវការសោកស្តាយបំផុតចំពោះមរណៈភាពរបស់លោកជំទាវ ម៉ិញកុសនី គឺជាការបាត់បង់ភរិយាម្តាយ ជីដូនជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហាធម៌ក្នុងការអប់រំដំបូន្មានដល់កូន ចៅ និងជាព្រឹទ្ធាចារ្យសិល្បៈមួយរូបដ៏ល្បីល្បាញលើវិស័យសិល្បៈរបាំបុរាណខ្មែរ ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការួមចំណែកយ៉ាងសកម្មក្នុងការបម្រើសិល្បៈវប្បធម៌។ ទោះបីរូបកាយរបស់ លោកជំទាវ បានបាត់បង់ទៅមែនពិតប៉ុន្តែអំពើជាកុសល កិតិ្តយស សេចក្តីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តកូនចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ម៉ិញ កុសនី សូមឆាប់បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លាងឃ្លៀតឡើយ ៕