កិច្ចប្រជុំក្រុមជំនាញអន្តរក្រសួង ស្ថាប័នទាំង៦ ប្រចាំឆមាសទី១ឆ្នាំ២០១៩ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

BY SOM SIVWIN

Published on 23 Jul, 2019

(ទីស្តីការក្រសួងមហាផ្ទៃ) ៖ ព្រឹកថ្ងៃអង្គារ ៦រោច ខែអាសាឍ ឯកស័ក ព.ស ២៥៦៣  ត្រូវនឹងថ្ងៃទី  ២៣ខែកក្កដា  ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ បានប្រារព្ធកិច្ចប្រជុំក្រុមជំនាញអន្តរក្រសួង  ស្ថាប័នទាំង៦  ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងជាប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជារៀងរាល់ឆមាសប្រចាំឆ្នាំនីមួយៗ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានអនុវត្តយ៉ាងសកម្មនូវសកម្មភាពប្រឆាំងការជួញដូរមនុស្ស ដោយផ្អែកលើយុទ្ធសាស្រ្តតាមផែនការជាតិ ។ លទ្ធផលជាសកម្មភាពអនុវត្ត បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុករបស់បណ្តាក្រសួង ស្ថាប័ន អង្គភាពប្រតិបត្តិ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ​ អង្គការដៃគូរជាតិ និងអន្តរជាតិ ព្រមទាំងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសពាក់ព័ន្ធទាំងឡាយដែលបានរួមសហការគ្នាការពារមនុស្សជាតិ ពីភាពរងគ្រោះដោយអំពើជួញដូរមនុស្សជាតិ ពីភាពរងគ្រោះដោយអំពើជួញដូរមនុស្ស និងប្រឆាំងដាច់ខាតរាលទម្រង់នៃការរំលោភបំពាន និងកេងប្រវ័ញ្ច លើមនុស្សគ្រប់រូបភាព។ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ នៅតែមានជំហរដាច់ខាតពង្រឹងភាពជាម្ចាស់ប្រឆាំងការជួញដូរមនុស្ស និងបង្កើនការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេះឲ្យកាន់តែខ្លាំងក្លាដោយមិនអនុញ្ញាតិឲ្យជនល្មើសមានឱកាសពង្រីកសកម្មភាព​ បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋ ដោយមិនបានឆ្លើយតបនោះឡើយ បើសិនជាមិនមានការប្រឹងប្រែងទាំងនេះទេ អំពើជួញដូរមនុស្សនិងអំពើកេងប្រវ័ញ្ច រំលោភបំពានលើមនុស្ស នឹងមានស្ថានភាពរឹតតែអាក្រក់ជាងនេះ និងមិនអាចប៉ាន់ស្មានបាន ។ ថ្លែងពាក់ព័ន្ធនិងចំណាត់ថ្នាក់ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លោកជំទាវ ជូ ប៊ុនអេង បានបន្ដថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវស្ដារឡើងវិញ ចំពោះកម្ពុជាជាប់លេខ២ ក្នុងការឃ្លាំមើលពីព្រោះកម្ពុជាបានប្រឹងប្រែងហើយដែរ។លោកស្រីថា បើសិនកម្ពុជាមិនកែវប្រែងនោះទេកម្ពុជានឹងធ្លាក់ទៅលេខ៣ជាមិនខាន។ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកឡើងថា កម្ពុជាជាប់លេខ២ គឺ៣ឆ្នាំជាប់គ្នា ដោយសារតែកម្ពុជាជាប់លេខ២បែបនេះ គឺដោយសារឥទ្ធិពលនយោបាយ ដូចជា នយោបាយការបរទេស និងអន្ដរជាតិ មិនបានមើលឃើញកម្ពុជា ពួកគេមកវាយតម្លៃកម្ពុជាតាមរបៀបនេះ ពួកគេគិតថា កម្ពុជាប្រងើយកន្ទើយ លើការជួញដូរមនុស្ស។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកជំទាវ  ជូ  ប៊ុនអេង  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ  ឯកឧត្តម វង  សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច  អតីតយុទ្ធជន  និងយុវនីតិសម្បទា និងជាអនុប្រធានគ.ជ.ប.ជ  លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី  និងជាអនុប្រធានគ.ជ.ប.ជ  ឯ.ឧ  លោកជំទាវជារដ្ឋលេខាធិការ  អនុរដ្ឋលេខាធិការ  ឯ.ឧ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត  សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគររបាលជាតិ  និងជាអនុប្រធានគ.ជ.ប.ជ  ឯ.ឧ  នាយឧត្តមសេនីយ៍  គៀត  ច័ន្ទថារិទ្ធ  អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍  និងជាសមាជិក គ.ជ.ប.ជ  ឯ.ឧ នាយឧត្តមសេនីយ៍  កង សុខន  អគ្គនាយក  នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម  និងជាសមាជិក  គ.ជ.ប.ជ ឯ.ឧ  ឧត្តមសេនីយ៍  សៀក  សុជាតិ នាយកទីចាត់ការព្រំដែននៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ  និងជាសមាជិក  គ.ជ.ប.ជ លោក លោកស្រី ដែលជាមន្ត្រីទទួលបន្ទុកតំណាងមកពីក្រសួង   ស្ថាប័ន  នៃក្រុមការងារជំនាញទាំង ៦  ដែលជាសមាជិក គ.ជ.ប.ជ  និងលោកជំទាវឧត្តមសេនីយ៍ឯក  វេជ្ជបណ្ឌិត ប៉ុណ្ណ  សំខាន់  អគ្គលេខាធិការ  និងឯ.ឧ លោកជំទាវ  ជាអគ្គលេខាធិការង  ប្រធាន/អនុប្រធាន  អនុប្រធានលេខាធិការដ្ឋាន  ប្រធានក្រុមជំនួយកិច្ចការទាំង៦  របស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ៕

 

 

 



រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស




Page generated in 0.0428 seconds, with 8 database query.