កិច្ចប្រជុំពិភាក្សាសម្រេចលើផែនការសកម្មភាពជាតិ ស្តីពីការងាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩-២០២៣
BY SOM SIVWINPublished on 02 Jul, 2019
(ទីស្តីការក្រសួងមហាផ្ទៃ) ៖ ព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានបើកនូវកិច្ចប្រជុំពិភាក្សា សម្រេចលើផែនការសកម្មភាពជាតិ ស្តីពីការងាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩-២០២៣ ដោយមានការដឹកនាំសម្របសម្រួលដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោកជំទាវ វ៉ាន់ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរមាន ឯ.ឧ លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំ អគ្គនាយក អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន/អនុប្រធាននាយកដ្ឋាន មេបញ្ជាការរង តំណាងក្រុមការងារ មកពីអន្តរក្រសួង ស្ថាប័ន អង្គភាពជំនាញ អង្គការដៃគូរពាក់ព័ន្ធ ។