សិក្ខាសាលាស្តីពីការអនុវត្តច្បាប់ទាសភាពសម័យទំនើបអូស្រ្តាលី៖ ៉ឲ្យយល់ដឹងពីសង្វាក់ផ្គត់ផ្គង់របស់អ្នក ៉

BY SOM SIVWIN

Published on 27 Jun, 2019

(ស៊ីដនី-អូស្ត្រាលី)៖ ចាប់ពីថ្ងៃ២៦ ដល់២៧ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានដឹកនាំមន្ត្រីជាន់ខ្ពស់ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ចូលរួមក្នុងអង្គសិក្ខាសាលាស្តីពីការអនុវត្តច្បាប់ទាសភាពសម័យទំនើបអូស្រ្តាលី៖ ឲ្យយល់ដឹងពីសង្វាក់ផ្គត់ផ្គង់របស់អ្នក ។ក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលអូស្រ្តាលីបានរៀបចំ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ក្នុងការពង្រឹងវិធានការជាសកល ដើម្បីប្រឆាំងទាសភាពសម័យទំនើបដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល អ្នកដឹកនាំជំនួញ ថ្នាក់ដឹកនាំសង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍អន្តរជាតិប្រមាណជាង៤០០នាក់ តំណាងឲ្យជាង៣០០០ក្រុមហ៊ុនក្នុងប្រទេសអូស្រ្តាលី និងមានតំណាងប្រទេស១៧ក្នុងតំបន់ចូលរួមផងដែរ ។



រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស




Page generated in 0.0093 seconds, with 6 database query and 6 memcache.