ចូលរួមទស្សន:កិច្ចសិក្សាអន្តរជាតិ និងជំនួបពិភាក្សារវាងប្រតិភូកម្ពុជា និង ថៃលើកទីពីរដែលដឹកនាំដោយលោកជំទាវ យូ សុភា អភិបាលរងខេត្ត សៀមរាប ដែលមានអ្នកចូលរួមមកពី មន្ទីរការងារពីប្រទេសថៃ ប្រតិភូសហភាពអឺរ៉ុប ទីភ្នាក់ងារអង្គការសហប្រជាជាតិ តំណាងអង្គការសង្គមស៊ីវិល មន្រ្តីសាលាខេត្តសៀមរាប

BY HAKLIENG

Published on 26 Apr, 2019

ៀមរាប ៖ នាព្រឹកថ្ងៃសុក្រ៧ រោច ខែចេត្រ ឯកស័ក ពស ២៥៦២ ត្រូវ នឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ ឧ.ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការដ្ឋាន រង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ តំណាងលោកជំទាវ ជូ ប៊ុនអេង បានចូលរួមទស្សន:កិច្ចសិក្សាអន្តរជាតិ និងជំនួបពិភាក្សារវាងប្រតិភូកម្ពុជា និង ថៃលើកទីពីរដែលដឹកនាំដោយលោកជំទាវ យូ សុភា អភិបាលរងខេត្ត សៀមរាប ដែលមានអ្នកចូលរួមមកពី មន្ទីរការងារពីប្រទេសថៃ ប្រតិភូសហភាពអឺរ៉ុប ទីភ្នាក់ងារអង្គការសហប្រជាជាតិ តំណាងអង្គការសង្គមស៊ីវិល មន្រ្តីសាលាខេត្តសៀមរាប ដែរប្រារព្ធនៅសាលាខេត្តសៀមរាប ក្នុងឪកាសនោះដែរលោកជំទាវ យូ សុភាបានណែនាំពីរចនាសម្ព័ននានា អំពីខេត្តសៀមរាប និង សកម្មភាព ដែលទាក់ទងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្ទាប់មកគណ:ប្រតិភូទាំងអស់បានបន្តទៅស្រុក ជីរក្រែង ដើម្បីជួបប្រជុំជាមួយបងប្អូនប្រជាពលរដ្ធ ស្វែងយល់ពីបញ្ហាដើម្បីរកដំណោះស្រាយអោយពួកគាត់ទទួលបានសុវត្ថិភាពក្នុងការធ្វើចំណាកស្រុក និងកិច្ចការពារក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។


   

Official Telegram NCCT Cambodia