វគ្គបណ្តុះបណ្តាលស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ» សម្រាប់ខេត្តរតនគិរី
BY SOM SIVWINPublished on 25 Oct, 2023
វគ្គបណ្តុះបណ្តាលស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ» សម្រាប់ខេត្តរតនៈគិរី
គ.ខ.ប.ជ ខេត្តរតនគីរី ៖ ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ» ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អមដោយ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ឯក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង គ.ជ.ប.ជ លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរង ទទួលបន្ទុកលេខាធិការដ្ឋាន គ.ខ.ប.ជ និងជាតំណាង ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តរតនគិរី លោកស្រី ឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងខេត្ត លោក វរសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងតំណាងអង្គការហាការ ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង រយៈពេល ០១ថ្ងៃ នៅសាលប្រជុំ ខេត្តរតនគីរី ដោយមានកិច្ចសហការណ៍ដោយរដ្ឋបាលខេត្តរតនគីរី គាំទ្រដោយអង្គការ ហាការ(HAGAR) និងអង្គការ ការីតាស់កម្ពុជា ក្នុងគោលបំណង ពង្រឹងតួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ នៃមន្ត្រីក្រោមរចនាសម្ព័ន្ធ គ.ខ.ប.ជ ខេត្តស្ទឹងត្រែង ជាពិសេសការប្រមូលនិងបូកសរុបរបាយការណ៍ពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។ សិក្ខាកាមដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន កងកម្លាំងនគរបាល កងរាជអាវុធហត្ថ ស្ថាប័នអយ្យកា មន្ត្រីនៃមន្ទីរក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ សរុបចំនួន ៤៨រូប (ស្រី២៣រូប) ៕