Published on 18 Dec, 2018
(រាជធានីភ្នំពេញ) ៖ នារសៀលថ្ងៃពុធ ៥កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិសក័ ព. ស ២៥៦២ ត្រូវនឹង ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨ នៅសាលមហោស្រពកោះពេជ្រ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំមិទ្ទិញអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០១៨ លើកទី១២ ក្រោមប្រធានបទ៖ សហការ! បង្ការ! ទប់ស្កាត់! បង្រ្កាប! ផ្តន្ទាទោស! សង្គ្រោះ! ការពារ! ក្រោមអធិបតីភាពរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ អញ្ជើញចូលរួមក្នុងអង្គពិធីនេះមាន ឯកឧត្តមលោកជំទាវ ជាប្រធាន អនុប្រធានគណៈកម្មាធិការ និងជាសមាជិកនៃព្រឹទ្ធសភា រដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល ឯកឧត្តមលោកជំទាវ តំណាងអង្គទូតនានានៃបណ្តាប្រទេសជាមិត្ត ដែលមាននិវេសនដ្ឋាននៅកម្ពុជា លោកឧកញ្ញ៉ា អ្នកឧកញ្ញ៉ា អស់លោកលោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តំណាងសមាគម តំណាងក្រុមហ៊ុនឯកជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងសាសនា នានា(ទាំងបួននិកាយ) ប្រចាំព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) និស្សិត សិស្សានុសិស្ស ព្រះសង្ឃ តាជី យាយជី សរុបប្រមាណជិត៣០០០អង្គនាក់ ។
ឱកាសជួបជុំដ៏មានអត្ថន័យនេះ គឺក្នុងគោលបំណងបញ្ជាក់ជូនជនរួមជាតិ និងសហគមន៍អន្តរជាតិឲបានជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់កាន់តែខ្លាំងក្លាក្នុងការការពារប្រជាពលរដ្ឋពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននឹងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឲភ័យខ្លាច និងស្អប់ខ្ពើម។ យុទ្ធនាការនេះនឹងបន្តធ្វើយ៉ាងគគ្រឹកគគ្រេងផងដែរ តាមបណ្តារាជធានី ខេត្ត និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីបញ្រ្ជាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ គួររំលឹកដែរថា៖ គណ:កម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានប្រារពពិធី ទិវាជាតិ ១២ ធ្នូ ជាប់ៗ គ្នាជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយអំពីផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអស់រយ:ពេលបីឆ្នាំកន្លងមកហើយ និង បង្ហាញពីឆន្ទ:របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនស្ស..៕