កិច្ចប្រជុំពិភាក្សា ស្តីអំពីការរៀបចំក្រុមការងារ និងយន្តការ ទទួលពលករ ពលការនីកម្ពុជា ដែលបញ្ជូនមកពីប្រទេសថៃ
BY HAKLIENGPublished on 15 Aug, 2018
អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ៖ ថ្ងៃពុធ ៤កើត ខែ ស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែសីហាឆ្នាំ ២០១៨ វេលាម៉ោង ៩ និង ០០នាទី នៅ សាលប្រជុំ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ. មានកិច្ចប្រជុំពិភាក្សា ស្តីអំពីការរៀបចំក្រុមការងារ និងយន្តការ ទទួលពលករ ពលការនីកម្ពុជា ដែលបញ្ជូនមកពីប្រទេសថៃ ជាមួយ ក្រសួង ស្ថាបន័ពាក់ពន្ធ័ ។ ក្នុងកិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ថោង សំអាត អគ្គលេខាធិការ គ.ជ.ប.ជ ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន នៃ គ.ជ.ប.ជ និង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងមកពី ក្រសួង ស្ថាបន័ ពាក់ពន្ធ័ ជាច្រើនទៀត ។