លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ Bali Process Working Group on Trafficking in Persons and Taskforce on Planning and Preparedness នៅទីក្រុងបាងកក

BY SOM SIVWIN

Published on 27 Nov, 2024

ទីក្រុងបាងកក៖ ថ្ងៃទី១៨-២១ វិច្ឆិកា ២០២៤ លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ ទទួលបន្ទុកក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិ និងអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំ Bali Process Working Group on Trafficking in Persons and Taskforce on Planning and Preparedness​ នៅទីក្រុងបាងកក ប្រទេសថៃ រៀបចំដោយ រដ្ឋាភិបាលអូស្រ្តាលី និងរដ្ឋាភិបាល ឥណ្ឌូនេស៊ី ជាសហប្រធានកិច្ចប្រជុំទាំង៤ សម្របសម្រួលដោយអង្គការ IOM ។

កិច្ចប្រជុំនេះរៀបចំឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានកិច្ចប្រជុំចំនួន៤៖

- ថ្ងៃទី១៖ កិច្ចប្រជុំ WG-TIP 10th Anniversary Commemorative Event and TFPP Policy Expert Gathering.

- ថ្ងៃទី២៖ កិច្ចប្រជុំ WG-TIP 10th Annual Meeting

- ថ្ងៃទី៣៖ កិច្ចប្រជុំ Joint WG-TIP and TFPP Regional Event

- ថ្ងៃទី៤៖ កិច្ចប្រជុំ TFPP 8th Annual Meeting

គោលបំណងកិច្ចប្រជុំនេះ រៀបចំឡើងដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ និងយុត្តិធម៌ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្នុងឆ្លើយតបទៅនឹងការជួញដូរមនុស្សនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន បណ្តាប្រទេសជាសមាជិកចំនួន ២២ប្រទេស អន្តរជាតិជាដៃគូអន្តរជាតិមាន អង្គការ A21, អង្គការ IOL, អង្គការ IOM, អង្គការ UNHCR, អង្គការ UNODC សរុបចំនួន ៩០រូប ស្រី ៣១រូប ​​៕

 


   

Official Telegram NCCT Cambodia