នាយនគរបាលជាតិជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានអញ្ជើញចូលរួមក្នុងវេទិកាចែករំលែកបទពិសោធន៍ អំពីការកំណត់អត្តសញ្ញាណការអង្កេតរហ័ស និងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី

BY SOM SIVWIN

Published on 08 Nov, 2024

បាលី ឥណ្ឌូណេស៊ី៖ ថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការចាត់តាំង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាតិជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ៥រូប រួមមាន លោកឧត្តមសេនីយ៍ទោ ប៉ុណ្ណ ចន្ថា ប្រធានក្រុមជំនួយកិច្ចការអនុវត្តច្បាប់ លោកស្រីវរសេនីយ៍ឯក ថោង សុវត្តី អនុប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការអន្តរជាតិ លោកវរសេនីយ៍ឯក អោក ភារិន អនុប្រធានក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍ លោកវរសេនីយ៍ឯក ហ៊ិន ស៊ីភាវ អនុប្រធានក្រុមជំនួយកិច្ចការការពារជនរងគ្រោះ លោកវរសេនីយ៍ទោ រ៉ន សុភ័ក្រ្តបញ្ញា នាយរងការិយាល័យសរុបផែនការ ជាមួយនឹង តំណាងពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស  និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចូលរួម ក្នុងវេទិកាចែករំលែកបទពិសោធន៍ អំពី ការកំណត់អត្តសញ្ញាណ ការអង្កេតរហ័ស និងកិច្ចការពារជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងនាមភាគីកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការ ទ្វេភាគី នៃអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងនគរបាលជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ។

 

 


   

Official Telegram NCCT Cambodia