Published on 10 Sep, 2024
សាលាខេត្តឧត្ដរមានជ័យ៖ ៖ ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សហការជាមួយរដ្ឋបាលខេត្ត ដោយមានការឧបត្ថម្ភដោយអង្គការ MARICI និងអង្គការសម្ព័ន្ធចាប់ដៃ បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្រ្តី គខបជ ស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបការងារក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ ក្រោមអធិបតីភាព លោកជំទាវ ឧត្ដមសេនីយ៍ឯក វេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។
វគ្គបណ្ដុះបណ្ដាលធ្វើឡើងក្នុងគោលបំណង ១.ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្រ្តីលេខាធិការដ្ឋាន គខបជ ថ្នាក់ក្រោមជាតិ គ្រប់កម្រិត មន្ទីរពាក់ព័ន្ធបានដឹង និងយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចក្នុងការអនុវត្តការងារ។ ២.រៀបចំរបាយការណ៍តាមទម្រង់រួមមួយដែលមានលក្ខណៈឆ្លើយតប ស៊ីចង្វាក់គ្នា និងចំគោលដៅ។ វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាមចូលរួមសរុប ៦២នាក់ ស្រី ១៧នាក់៕ អត្ថបទ& រូបភាព៖ វរសេនីយ៍ឯក អ៊ុច ចាន់ធា