ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាង រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជួញដូរមនុស្សនិងអង្គការការីតាស្វីស ស្តីពីការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស និងរាល់ទម្រង់នៃការកេងប្រវ័ញ្ចក្នុងការធ្វើចំណាកស្រុក ឆ្នាំ២០២២-២០២៤

BY SOM SIVWIN

Published on 26 Jan, 2022

អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ៖ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាន​ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាង រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជួញដូរមនុស្សនិងអង្គការការីតាស្វីស ស្តីពីការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស និងរាល់ទម្រង់នៃការកេងប្រវ័ញ្ចក្នុងការធ្វើចំណាកស្រុក ឆ្នាំ ២០២២-២០២៤ ។ អញ្ជើញមានវត្តមានក្នុងកម្មវិធី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោក ម៉ាក ក្លកល័រ នាយកប្រចាំប្រទេសរបស់អង្គការការីតាសស្វីស វេជ្ជ.សំ សុវណ្ណារិទ្ធ នាយកប្រតិបត្តិអង្គការតំណក់ទឹក នៅកម្ពុជា និងសហការី ឯកឧត្តម លោកជំទាវជាអគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការទាំង៦ ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ជ និងមន្រ្តីពាក់ព័ន្ធចំនុះអគ្គលេខាធិការដ្ឋាន ។

 

 


   

Official Telegram NCCT Cambodia