ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង គ.ជ.ប.ជ និងអង្គការវីវើលអនលូស(We World Onlus) ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ជាមួយនិងប្រធានអង្គការវីវើលអនលូស នៅប្រទេសកម្ពុជា

BY SOM SIVWIN

Published on 23 Jun, 2021

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានរៀបចំនៅកម្មវិធីចុះអនុស្សរណៈយោគយល់គ្នារវាងគ.ជ.ប.ជ និងអង្គការវីវើលអនលូស(We World Onlus) ក្រោមអធិបតីភាពលោកជំទាវ ជូ​ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ ជាមួយនិងប្រធានអង្គការវីវើលអនលូស នៅប្រទេសកម្ពុជា  ។ មានការអញ្ជើញចូលរួមពី លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន ប្រធាន និងអនុប្រធាន នៃក្រុមជំនួយកិច្ចការទាំង៦ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សហការីរបស់អង្គការវីវើលអនលូស និងមន្រ្តីក្រោមឱវាទរបស់អគ្គលេខាធិការដ្ឋាន ។ អនុស្សរណៈយោគយល់នេះ​ មានគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ និងអង្គការវីវើលអនលូស (We World Onlus) ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសិទ្ធិការងារ និងបរិយាកាសការងារប្រកបដោយសន្តិសុខ និងសុវត្ថិភាព សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជាដែលគ្មានជំនាញ និងមានជំនាញទាបនៅប្រទេសថៃ ជាពិសេសជាស្រ្តី ។ អង្គការវីវើលអនលូស មានបេសកកម្មការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សតាមរយៈគម្រោង សិទ្ធិការងារ៖ ការលើកកម្ពស់ និងការការពារសិទ្ធិការងាររបស់ពលករទេសន្តរប្រវេសន៍កម្ពុជាដែលមានជំនាញទាប ក្នុងការបង្ការទប់ស្កាត់ពីការរំលោភបំពានដោយទម្រង់ណាមួយ នៃការកេងប្រវ័ញ្ចផ្សេងទៀតនៃអំពើជួញដូរមនុស្ស ឱស្របទៅនឹងយុទ្ធសាស្ត្រជាតិគ.ជ.ប.ជ ច្បាប់គោលនយោបាយ បទដ្ឋានគតិយុត្តិជាតិ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសថៃ ៕


   

Official Telegram NCCT Cambodia