កិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ ស្តីពី "វឌ្ឍនភាពនៃការអនុវត្តគម្រោងសាកល្បងវគ្គបណ្តុះបណ្តាលថ្នាក់បឋមសិក្សារវាង កម្ពុជា-ថៃ នៅខេត្តកោះកុង និងខេត្តត្រាត"

BY SOM SIVWIN

Published on 25 Apr, 2021

ភ្នំពេញ៖  នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោកជំទាវ  ជូ  ប៊ុនអេង  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានដឹកនាំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ ស្តីពី "វឌ្ឍនភាពនៃការអនុវត្តគម្រោងសាកល្បងវគ្គបណ្តុះបណ្តាលថ្នាក់បឋមសិក្សារវាង កម្ពុជា -ថៃ  នៅខេត្តកោះកុង និងខេត្តត្រាត"  លើកទី៤ ជាមួយក្រសួងអប់រំ  យុវជន  និងកីឡា និងភាគីថៃ សមាសភាពចូលរួមកិច្ចប្រជុំ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា ថ្នាក់ដឹក  និងក្រុមការងារបច្ចេកទេស  នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ តំណាងនាយកដ្ឋានជំនាញក្រសួង អប់រំ យុវជន និងកីឡា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តកោះកុង អភិបាលរងស្រុកមណ្ឌលសីមា តំណាងការិយាល័យ អប់រំ យុវជន និងកីឡា ស្រុកមណ្ឌលសីមា អ្នកគ្រូបង្រៀនសាលាគោលដៅទាំង២ក្នុងខេត្តកោះកុងតំណាងអង្គការFry(ប្រចាំប្រទេសថៃ) តំណាងអង្គការ Plan International(ប្រចាំប្រទេសថៃ) តំណាង អង្គការ Plan international (ប្រចាំប្រទេសកម្ពុជា) តំណាងអង្គការ  Cambodia Acts ដោយមានវត្តមានសរុប ២៦នាក់។ កិច្ចប្រជុំពិភាក្សានេះធ្វើឡើងក្នុងគោលបំណងរួមមាន ការពិនិត្យ  និងពិភាក្សាទៅលើវឌ្ឍនភាពនៃការអនុវត្តគម្រោង ផ្តល់យោបល់​ទៅលើបច្ចេកទេស នៃការបង្រៀនរបស់គ្រូក្នុងសាលាគោលដៅទាំងខាងកម្ពុជា  និងខាងថៃ រួមទាំងលើបច្ចេកទេសថត  និងសម្ភារ  បរិក្ខារបម្រើដល់ការថតជាវីដេអូនៃការបង្រៀនរបស់គ្រូ លើបញ្ហាប្រឈមនានារបស់គ្រូ  និងក្រុមការងារពាក់ព័ន្ធ ។

ជាលទ្ធផលនៃកិច្ចប្រជុំអង្គប្រជុំបានពិភាក្សា  ពិនិត្យ  និងផ្តល់យោបល់ទៅតាមរបៀវារ:នៃកិច្ចប្រជុំនីមួយៗដោយទទួលបានលទ្ធផលមានដូចជា ៖ កំណត់អំពីកាលវិភាគជាក់លាក់ពីការអនុវត្តគម្រោងសាកល្បងវគ្គទីមួយដែលនឹងបញ្ចប់នៅបំណាច់ខែឧសភាខាងមុខ-ក្រុមការងារបច្ចេកទេសថ្នាក់ជាតិ បានផ្តល់យោបល់អំពីបច្ចេកទេស  និងវិធីសាស្រ្តនៃការបង្រៀនដល់គ្រូនៃសាលាគោលដៅទាំង២នៅខេត្តកោះកុង។ ក្រុមការងារថ្នាក់ជាតិ នឹងរកគ្រូបច្ចេកទេសដើម្បីបង្រៀនដល់ជនបង្គោល  លោកគ្រូអ្នកគ្រូក្នុងសាលាគោលដៅសម្រាប់ផលិតវីដេអូមេរៀនដែលគ្រោងនឹងផលិតចំនួន៦០វីដេអូ  ដោយក្នុង១វីដេអូមាន១៥នាទី។ អង្គការដៃគូគាំទ្រគម្រោងនឹងជួយទិញសម្ភារ:បរិក្ខារដើម្បីបម្រើឱ្យការផលិតវីដេអូប្រកបដោយគុណភាពខ្ពស់សម្រាប់ជាឯកសារបង្រៀនដល់សិស្សានុសិស្ស-ភាគីកម្ពុជា  និងថៃបានឯកភាពគ្នាថា  រាល់ការផលិតវីដេអូមេរៀនទាំងអស់  គ្រូត្រូវពន្យល់ជាពីរភាសាកម្ពុជា  និងថៃ  ដើម្បីឱ្យសិស្សានុសិស្សទាំងសងខាងងាយចាប់បានមេរៀន  និងងាយយល់បានលឿន ៕


   

Official Telegram NCCT Cambodia