កិច្ចប្រជុំស្តីពី “រួមគ្នាបញ្ឈប់ទាសភាពសម័យទំនើប ចាប់ផ្ដើមសកម្មភាពពីអ្នក និងពីឥឡូវ” នៅប្រទេសអូស្ត្រាលី

BY HAKLIENG

Published on 24 Aug, 2017

កិច្ចប្រជុំស្តីពី៖ “រួមគ្នាបញ្ឈប់ទាសភាពសម័យទំនើប ចាប់ផ្ដើមសកម្មភាពពីអ្នក និងពីឥឡូវ” តំណាងរដ្ឋាភិបាល និងអ្នកធុរកិច្ចពី៤៥ប្រទេសនិងអ្នកពាក់ព័ន្ធ បានជួបជុំគ្នានៅទីក្រុង Perth ប្រទេស Australia ដើម្បីធ្វើសេចក្ដីប្រកាស និងផែនការរួមគ្នា បញ្ឈប់ទាសភាពសម័យទំនើបនៅក្នុងសង្វាក់ផលិតកម្ម រួមទាំងការបំរើសេវាកម្ម នា Government House of Perth, Australia.

ថ្ងៃទី២៤ -២៥ ខែសីហា ឆ្នាំ២០១៧ កិច្ច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា និងអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការរវាងផ្នែកឯកជន និងរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (ទាសភាពសម័យទំនើប) អញ្ជើញចូលរួមវេទិការជំនួបរវាងតំណាងរដ្ឋាភិបាល និងអ្នកធុរកិច្ចនៅទីក្រុង Perth ប្រទេស Australia ។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ជាតំណាងរដ្ឋាភិបាល ឯកឧត្ដម ឆាល វណ្ណ នាយករងប្រតិបត្តិនិងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា ជាតំណាងផែ្នកឯកជន លោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ទទួលបន្ទុកក្រុមជំនួយសហប្រតិបត្តិការអន្តរជាតិ ។

 



Official Telegram NCCT Cambodia

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស




Page generated in 0.0086 seconds, with 5 database query and 6 memcache.