លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីបណ្តុះបណ្ដាល "The International Management of Serious Crime XVIII (IMOSC XVIII) នៅទីក្រុងសេម៉ារ៉ង ប្រទេសឥណ្ឌូនេស៊ី

BY SOM SIVWIN

Published on 20 May, 2025

ទីក្រុងសេម៉ារ៉ង ឥណ្ឌូនេស៊ី៖ ថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីបណ្តុះបណ្ដាល "The International Management of Serious Crime XVIII (IMOSC XVIII) ដែលធ្វើឡើងរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងសេម៉ារ៉ង ប្រទេសឥណ្ឌូនេស៊ី រៀបចំដោយ AFP សហការជាមួយ JCLEC ។

កម្មវិធីបណ្ដុះបណ្ដាលនេះរៀបចំឡើងផ្ដោតទៅលើ Partnering to Prevent the illegal movement of People រយៈពេល៣សប្តាហ៍ ដែលមានអ្នកចូលរួមជាមន្រ្តីប៉ូលីស នៅស្ថាប័នចម្រុះ ចំនួន ១៩នាក់ (ស្រី៤នាក់) មកពី ១៤ប្រទេស ដែលមានប្រទេស អូស្រ្តាលី, ទីម័រ, ថៃ, វៀតណាម, ឥណ្ឌា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ស្រីលង្ការ, ប៉ាពូញ៉ូវហ្គីណេ, អារ៉ាប់អេមីរេត, កម្ពុជា, ញ៉ូវហ្សេលែន, ប៉ាគីស្ថាន និងបង់ក្លាដែស។ ក្នុងចំណោមអ្នកចូលរួមនេះ មានបេក្ខភាពពីខាងកម្ពុជាគឺ លោកវរសេនីយ៍ទោ ជុំ មេត្រី មន្រ្តីពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។ ក្នុងបេសកកម្មនេះ លោកជំទាវ ឧត្ដមសេនីយ៍ទោ អគ្គលេខាធិការរង គ.ជ.ប.ជ ជាវាគ្មិនលើប្រធានបទចំនួន២៖ ១. Legitimacy and Accountability នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥, ២. Leadership នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ៕

 

 

 


   

Official Telegram NCCT Cambodia