ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវាសមស្រប
BY HAKLIENGPublished on 21 Jun, 2017
(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ (គជបជ) បានអញ្ជើញជាអធិបតីភាព និងជាគ្រូឧទ្ទេសក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវាសមស្រប។ សមាសភាពសិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលមាន ចៅក្រមតុលាការខេត្ត លោកស្រីជាអភិបាលរងខេត្ត ស្នងការរង អភិបាលរងគ្រប់ស្រុក មន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ មានអធិការ/អធិការរង វរៈកងកម្លាំងការពារព្រំដែន អាវុធហត្ថ នគរបាលប៉ុស្តិ៍ តំណាងមកពីមន្ទីរ ការិយាល័យពាក់ព័ន្ធនានាក្នុងខេត្ត និងមន្រ្តីជាសមាជិករបស់លេខាធិការដ្ឋាន(គខបជ) ចំនួន៦៨នាក់ នារី៣០នាក់ ។