Published on 08 Feb, 2018
គ.ជ.ប.ជ. ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែមាឃ នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែ កុម្ភ: ឆ្នាំ២០១៨ នៅសាលប្រជុំអគារ S ក្រសួងមហាផ្ទៃ គណ:កម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបើកកិច្ចប្រជុំមួយស្តីអំពីក្រុមប្រទេសបញ្ជូូន ពលករ (កម្ពុុជា -ឡាវ -មីយ៉ាន់ម៉ា) ដែលកម្ពុុជា នឹង ធ្វើជាម្ចាស់ផ្ទះ ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.ប.ជ)តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធាន គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនស្ស (គ.ជ.ប.ជ) ។ អញ្ចើញចូលរួមនៅក្នុុងកិច្ចប្រជុំនេះមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សំអាត អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាន អនុប្រធាន នាយកដ្ឋាន ប្រធាន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល សរុប នៃ (គ.ជ.ប.ជ) តំណាងក្រសួង ស្ថាបន័ ខេត្តជាប់ព្រំដែន និង អង្គការជាដៃគូ ពាក់ពន្ធ័ជាច្រើនទៀត...។