លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង សុវត្ថិភាពទេសន្តរប្រវេសន៍កម្ពុជា (Safe Migration Cambodia) នៅខេត្តបាត់ដំបង

BY SOM SIVWIN

Published on 22 Apr, 2025

បាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍​ គ.ជ.ប.ជ បានអញ្ជើញចូលរួម​កិច្ចប្រជុំតម្រង់ទិស​គម្រោង សុវត្ថិភាពទេសន្តរប្រវេសន៍កម្ពុជា (Safe Migration Cambodia) ជំហានទី២ ដែលរៀបចំដោយ​ អង្គការ​ការីតាសស្វីស នៅសណ្ឋាគារ​ ខេមរាបាត់ដំបង​១ ខេត្តបាត់ដំបង ។​

គោលបំណង​នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យវឌ្ឍនៈភាពនៃការអនុវត្តគម្រោងក្នុងត្រីមាសទី១ ឆ្នាំ២០២៥ បញ្ហាប្រឈម និងដំណោះស្រាយ​បញ្ហាប្រឈម ដើម្បីលើកទិសដៅអនុវត្តបន្ត​ក្នុងត្រីមាសទី២ ។ គួររំឭកផងដែរថា គម្រោងសុវត្ថិភាពទេសន្តរប្រវេសន៍កម្ពុជា គឺជាគម្រោង​សហប្រតិបត្តិការរវាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងអង្គការដៃគូ រួមមាន អង្គការការីតាសស្វីស និងអង្គការដំណក់ទឹក ដើម្បីចូលរួមចំណែក​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពទេសន្តរវប្រវេសន៍ ដល់ប្រជាពលរដ្ឋ ជាពិសេស​ពលកទេសន្តរប្រវេសន៍ ៕


   

Official Telegram NCCT Cambodia