ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានអញ្ជើញចុះពិនិត្យការងារគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែន និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលវិលត្រឡប់មកមាតុប្រទេសវិញតាមច្រកព្រំដែនកម្ពុជា-ថៃ

BY SOM SIVWIN

Published on 12 Apr, 2025

កំរៀង៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដោយមានវត្តមាន លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ចាន់រ៉ា អគ្គលេខាធិការរង លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានចុះពិនិត្យការងារគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែន និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលវិលត្រឡប់មក មាតុប្រទេសវិញក្នុងឱកាសរដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩។ នៅក្នុងពេលសំណេះសំណាល លោកជំទាវក៏បានចែក កញ្ចប់សម្ភារៈប្រើប្រាស់ និងអាហារសម្រន់ ជូនពលករផងដែរ។ បន្ទាប់ពីចុះពិនិត្យ និងសំណេះសំណាលនៅច្រកទ្វារព្រំដែនអន្តរជាតិដូង លោកជំទាវ និងក្រុមការងារ ក៏បានបន្តទៅពិនិត្យ និងជួបសំណេះសំណាលប្រជាពលរដ្ឋ ដែលវិលត្រឡប់មកវិញ នៅច្រកទ្វារព្រំដែនអអន្តរជាតិភ្នំដី ។ នៅរសៀលថ្ងៃដដែល លោកជំទាវ ប្រធានប្រតិភូ ក៏បានបន្តទៅពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាច្រកទ្វារព្រំដែនអន្តរជាតិធំជាងគេ និងមមាញឹកជាងគេនៅកម្ពុជា ។

 

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ជូ​ ប៊ុនអេង បានបន្តដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ពិនិត្យការងារគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែន និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលវិលត្រឡប់មក មាតុប្រទេសវិញក្នុងឱកាសរដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នៅច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានវត្តមាន លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ចាន់រ៉ា អគ្គលេខាធិការរង លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានចុះពិនិត្យការងារគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែន និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលវិលត្រឡប់មក មាតុប្រទេសវិញក្នុងឱកាសរដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នៅច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ នៅក្នុងពេលសំណេះសំណាល លោកជំទាវក៏បានចែក កញ្ចប់សម្ភារៈប្រើប្រាស់ និងអាហារសម្រន់ ជូនពលករផងដែរ ៕

 


   

Official Telegram NCCT Cambodia