កិច្ចប្រជុំពង្រឹងរបៀបរបបការងារ បូកសរុបលទ្ធផលត្រីមាសទី៤ ឆ្នាំ២០២៤ និងត្រីមាសទី១ ឆ្នាំ២០២៥ របស់គណៈកម្មាធិការចំពោះកិច្ចទី២ សម្រួលដំណើរចេញចូលរបស់ភ្ញៀវជាតិអន្តរជាតិ និងពលករ នៅតាមច្រកព្រំដែន
BY SOM SIVWINPublished on 10 Apr, 2025
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត៖ ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ក្រុមការងារចំពោះកិច្ចទី២ សម្រួលដំណើរចេញចូលរបស់ភ្ញៀវជាតិអន្តរជាតិ ជាពិសេសពលករ និងមានការអនុញ្ញាត ព្រមទាំងជាតំណាងរបស់លោកជំទាវ អគ្គលេខាធិការ នៃ គ.ជ.ប.ជ លោកជំទាវ ឧ.ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង បានដឹកនាំថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មាន៖ លោក ឧត្តមសេនីយ៍ត្រី អុិន មាន ប្រធាននាយកដ្ឋាន លោកឧត្តមសេនីយ៍ទោ ខៀវ សំណាង អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ត្រី ហុក ដារី នាយរងការិយាល័យ ចូលរួមកិច្ចប្រជុំពង្រឹងរបៀបរបបការងារ បូកសរុបលទ្ធផលត្រីមាសទី៤ ឆ្នាំ២០២៤ និងត្រីមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ចទី២ និងសម្រួលដំណើរចេញចូលរបស់ភ្ញៀវជាតិអន្តរជាតិ ជាពិសេសពលករ ក្រោមអធិបតីភាព ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា ។
ក្នុងកិច្ចប្រជុំនេះដែរ លោកស្រីឧ.ទោ រ៉ន សិរីលក្ខិណា បានធ្វើបទបង្ហាញអំពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងតួនាទីអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកឧត្តមសេនីយ៌ត្រី អុិន មាន ប្រធាននាយកដ្ឋាន ក៏បានធ្វើបទបង្ហាញអំពីសញ្ញាណនៃអំពើជួញដូរមនុស្ស ផងដែរ ។ កិច្ចប្រជុំបានអញ្ជើញការចូលរួមពីលោកអភិបាលរងនៃ គណៈអភិបាលខេត្ត បន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធ សរុបចំនួន៧៥ ស្រី៧នាក់ ៕