លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយគម្រោង សុវត្ថិភាពទេសន្តរប្រវេសន៍កម្ពុជា ជំហានទី២ ក្នុងខេត្តបាត់ដំបង
BY SOM SIVWINPublished on 26 Mar, 2025
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយគម្រោងសុវត្ថិភាពទេសន្តរប្រវេសន៍កម្ពុជា ជំហានទី២ ក្នុងខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយគម្រោង សុវត្ថិភាពទេសន្តរប្រវេសន៍កម្ពុជា ជំហានទី២ នៅសាលប្រជុំសណ្ឋាគារ ខេមរាបាត់ដំបង១ ខេត្តបាត់ដំបង ដោយមានវត្តមាន លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ លោកជំទាវ កែវ ដាណា អភិបាលរង និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តបាត់ដំបង លោកស្រី ឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងនគរបាល ខេត្តបាត់ដំបង លោកស្រី Sonja Loosli ប្រធានប្រចាំប្រទេស នៃអង្គការការីតាស់ស្វីស លោកស្រី ជិន សុជាតិ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកស្រី លី គឹមជូ អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបាត់ដំបង និងលោក សុខ ដែន អភិបាល នៃគណៈអភិបាលស្រុកកំរៀង និងជាប្រធានមណ្ឌលទទួលពលករកំរៀង ខេត្តបាត់ដំបង ។
កម្មវិធីសិក្ខាសាលានេះ រៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្នុងគោលបំណង បង្ហាញពីលទ្ធផលនៃការអនុវត្តគម្រោង សុវត្ថិភាពទេសន្តរប្រវេសន៍កម្ពុជា ជំហានទី១ រយៈពេល ៣ឆ្នាំ (២០២២-២០២៤) និងផ្សព្វផ្សាយពីគោលដៅគោលបំណង និងសកម្មភាព ដែលនឹងត្រូវអនុវត្ត និងកៀរគរការគាំទ្រពីអ្នកពាក់ព័ន្ធ ដើម្បីឱ្យគម្រោង ជំហានទី២ អាចសម្រេចទៅបានតាមការគ្រោងទុក ។ សមាសភាពចូលរួមមាន លោក លោកស្រី អភិបាលរងស្រុក អនុប្រធានការិយាល័យ អនុប្រធានច្រកទ្វារព្រំដែន នាយ-នាយរង ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ នាយ-នាយរង ប៉ុស្តិ៍នគរបាលរដ្ឋបាល មេឃុំ គកនក ឃុំ ទាំងអស់ក្នុងស្រុកគោលដៅទងបីគឺ ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន សរុបចំនួន ៦៤រូប (ស្រី ២៤រូប) ៕