អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានសហការជាមួយអង្គការ APLE បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការបង្ការ ទប់ស្កាត់ និងការឆ្លើយតបទៅនឹងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ក្រោយកិច្ចសហការរៀបវំដោយអង្គការ APLE នៅសាលប្រជុំសាលាខេត្តក្រចេះ
BY SOM SIVWINPublished on 10 Dec, 2024
ខេត្តក្រចេះ៖ ថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី តុងហ៊ុយ អគ្គលេខាធិការរង និងលោក ឧត្តមសេនីយ៍ទោ រ៉ន សុភ័ក្ត្រវឌ្ឍនា ប្រធានក្រុមជំនួយកិច្ចការ បង្ការ ទប់ស្កាត់ បានអញ្ជើញចូលរួមជាគណៈអធិបតី និងជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី ការបង្ការ ទប់ស្កាត់ និងការឆ្លើយតបទៅនឹងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ក្រោយកិច្ចសហការរៀបវំដោយអង្គការ APLE នៅសាលប្រជុំសាលាខេត្តក្រចេះ។
ក្នុងវគ្គបណ្ដុះបណ្ដាលនេះក៏មានការអញ្ជើញចូលរួមរបស់លោកស្រី ខាំ សុភាព អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ តំណាងកងរាជអាវុធហត្ថខេត្ត តំណាងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការខេត្ត តំណាងមន្ទីរពាក់ព័ន្ធ មន្ត្រីសាលាខេត្ត នាយក-នាយករងសាលា ចូលរួមជាសិក្ខាកាមសរុបចំនួន ៤៥នាក់ (ស្រី៣៥នាក់) ។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីបង្កើនការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធចំណុះគ.ខ.ប.ជ ខេត្តក្រចេះអំពីហានិភ័យ និងវិធីបង្ការ ឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ដែលអាចជាទម្រង់នៃកេងការប្រវ័ញ្ចដោយអំពើជួញដូរមនុស្ស ៕